មិនគួរឲ្យជឿរទេ ថាកូនស្រីរបស់អ្នកនាង Love Riya នៅតូចសោះតែមានជំងឺប្រភេទនេះទៅវិញ ពេលនេះកំពុងនៅមន្ទីពេទ្យ
-

ភ្នំពេញ ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថាអ្នកនាង Love Riya គឺជាអ្នកលក់អនឡានម្នាក់ដែលមានប្រជាប្រិយខ្លាំង តាមរយៈទេពកោសល្យ បូករួមជាមួយនិងរូបសម្រស់ និងការប្រើវោហារស័ព្ទដ៏ពិនប្រសព្វរបស់នាងទើបធ្វើឲ្យនាងទទួលបានភាពល្បីល្បាញរបស់រហូតមកដល់សព្វថ្ងៃនេះ ។

បន្ទាប់ពីភាពល្បីល្បាញនេះផងដែរ អ្នកនាង Love Riya ក៏បានជួបការខូចចិត្តមិនស្ទើរបន្ទាប់ពីរូបនាងបានលែងលះជាមួយនិងស្វាមីក្មេងរបស់នាង ដោយបន្សល់ទុកកូនស្រីម្នាក់ ដែលគួរឲ្យស្រលាញ់ ឈ្មោះថា ទែន ៗ ដែលមានតម្លៃជាងអ្វីៗទាំងអស់នៅក្នុងជីវិតរបស់នាង ព្រោះអីនាងមានតែកូនស្រីម្នាក់និងទេ ។

យ៉ាងណាមិញនៅពេលនេះដែរឃើញថា អ្នកនាង Love Riya បានកំពុងតែពិបាកចិត្តយ៉ាងខ្លាំងបន្ទាប់ពីកូនស្រីបណ្តូលចិត្តរបស់អ្នកនាង Love Riya  កំពុងតែឈឺ ហើយនាងក៏បានបង្ហោះសាររៀបរាប់ដោយមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា ៖ “ អ៊ំពូមីងជូនពរអូនទែនៗម្នាក់មួយមក អូនទែនៗឈឺហើយ រលាកបំពង់ករ នឹង ទឹកនោមមានមេរោគ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ”៕