អស់បារម្ភពីភ្នែកអ្នកជិតខាង! អរគុណបងសម្រាប់ផ្លាស្លាដ៏មានតម្លៃសម្រាប់អូន...
-

ពីមនុស្សមិនដែលស្គាល់គ្នា​​ ហើយបានជួបគ្នា​ មានទំនាក់ទំនងជាមួយគ្នា បន្ទាប់មកទៀតក៏ក្លាយជាសង្សានិងគ្នា បងមានភាពច្បាស់លាស់ជាមួយអូន បងតែងផ្តល់ភាពកក់ក្តៅដល់អូន ជីវិតជាសង្សាររយៈពេល ៨ខែ នឹង២១ ថ្ងៃ របស់ពួកយើង ក៏បានបញ្ចប់ ដោយអូននិងបងបានភ្ជាប់ពាក្យជាមួយគ្នា ប្តូរពីពាក្យថាសង្សា ក៏ក្លាយជាគូរដណ្តឹងវិញម្តង។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Jing Jing បានបង្ហោះសាររៀបរាប់ថា "ដំបូងឡើយពួកយើងគឺជាអ្នកដ៏ទៃមិនដែលស្គាល់គ្នា តែពេលបានជួបមុខគេក៏មានអារម្មណ៍ថាមានចិត្តលីកគេម្តងបន្តិចៗ មិនយូប៉ុន្មានក៏បានក្លាយជាសង្សារនឹងគ្នា ជីវិតជាសង្សាររយៈពេល 8ខែ នឹង21 ថ្ងៃ មាត់នឹងភ្នែកអ្នកជិតខាងដូចជាមិនសូវសមស្របនឹងគ្រួសារពួកយើង មួយរយៈក្រោយមកយើងក៏សម្រេចចិត្តពិភាក្សាជាមួយគ្រួសាររៀងៗខ្លួនមិនយូប៉ុន្មានយើងទាំងពីបានភ្ជាប់ពាក្យ ហើយក៏អស់បារម្ភពីភ្នែកអ្នកជិតខាង។

អគុណដែលតែងនៅក្បែ និងផ្ដល់នូវភពកក់ក្តៅ។ អគុណដែលច្បាស់លាស់ជាមួយអូន  ជីវិតជាគូរដណ្តឹង10ខែ11ថ្ងៃ ។ អរគុណដែរផ្តល់ផ្កាស្លាដ៏មានតម្លៃសម្រាប់អូន។ អរគុណប៉ាម៉ាក់ទាំងសងខាង Love My husband / Ton Cover /Camara Man Dara Instyle  /Make up buy Sodavy Samarngka"។

ប្រភព៖ Jing Jing