ឯកឧត្តម ជួន​ ណារិន្ទ​ បញ្ជា​អោយ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួលគោក​ ស្រាវ​ជ្រាវ​តាម​ចាប់​ឃាត់​ខ្លួន​ជនបង្ករ​យកមក​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់
សីហា
-

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃទី​ ២​ ខែឧសភា​ ឆ្នាំ​ ២០២៥​ នេះ​បាន​អោយដឹងថា​ បន្ទាប់​ពី​បាន​ឃេីញ​សកម្មភាព​មនុស្ស​មួយ​ក្រុម​បេីកឡានដេញ​បុកឡានស្រី្តម្នាក់​ និង​នាំ​គ្នាប្រេីហឹង្សាទៅលេី​ស្រ្តីម្នាក់នោះ​ (​ សង្ស័យ​ស្នេហាត្រីកោណ​ )​ ឯកឧត្ដម​ បាន​បញ្ជា​អោយ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួលគោក​ ស្រាវ​ជ្រាវ​តាម​ចាប់​ឃាត់​ខ្លួន​ជនបង្ករ​យកមក​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ ដោយឡែក​ប្រពន្ធដេីម​សមត្ថកិច្ចឃាត់ខ្លួនបានហេីយ​ ។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យ ១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះ: ឈ្មោះចាប ចិន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភាររងការខូចខាត៖ រថយន្ត០១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ។ កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង ។