កាលពីថ្ងៃម្សិលមិញនេះ លោក ផែង វណ្ណៈ បានចូលទៅបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ ពាក់ព័ន្ធនឹង ពាក្យបណ្តឹងរបស់លោកជំទាវ ឡោក ខេង ពីបទ ញុះញង់អោយមានការរេីសអេីង, បរិហារកេរ្តិ៍ជាសាធារណៈ និង ជេ រប្រ មា ថជាសាធារណៈ ។

ជាមួយគ្នានោះផងដែរ លោកបានឲ្យដឹងថា ក្រោយពីធ្វើការពិនិត្យ លើពាក្យសំដីខ្ញុំខ្លះនិយាយលេីសដែលនាំអោយប៉ះពាល់ដល់កិត្តិយសលោកជំទាវ ។ ខ្ញុំនឹងធ្វើលិខិតសុំទោសលោកជំទាវ ជាសាធារណៈ នៅថ្ងៃស្អែកចំពោះកំហុសឆ្គងខ្លះរបស់ខ្ញុំ ។

សារទាំងស្រុងរបស់លោកផែង វណ្ណៈ បានរៀបរាប់ថា "ខ្ញុំបានបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចហើយ ។ បន្ទាប់ពីបានឃើញពាក្យបណ្តឹងរបស់លោកជំទាវ ឡោក ខេង ទេីបខ្ញុំដឹងថា មានពាក្យសំដីខ្ញុំខ្លះនិយាយលេីសដែលនាំអោយប៉ះពាល់ដល់កិត្តិយសលោកជំទាវ ។ ខ្ញុំនឹងធ្វើលិខិតសុំទោសលោកជំទាវ ជាសាធារណៈ នៅថ្ងៃស្អែកចំពោះកំហុសឆ្គងខ្លះរបស់ខ្ញុំ ។
សូមអរគុណបងប្អូនទាំងអស់គ្នា ដែលបារម្ភពីខ្ញុំ ខ្ញុំមិនអីទេ "។






ប្រភព៖ Pheng Vannak News