ភ្នំពេញ ៖ ពិតណាស់ម្តាយគឺជាស្ត្រីម្នាក់ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីក្តីសុខរបស់កូន ហើយស្ត្រីដែលមានឈ្មោះថា ម្តាយ នេះហើយដែលតែងតែជួយកូនពេលមានទុក្ខលំបាកតាំងពីតូចដល់ធំគាត់តែងតែជួយរហូតពេលខ្លះសូម្បីតែខ្លួនលំបាកក៏មិនហ៊ានប្រាប់កូនៗឲ្យដឹងដែរខ្លាចកូនលំបាកចិត្តខ្លាចកូនគិតច្រើន មិនចង់ឲ្យកូនស្មុកស្មាញនៅក្នុងអារម្មណ៍ទើបសុខចិត្តលាក់បាំងពីក្តីទុក្ខព្រួយនិងការលំបាករាប់លានជំពូករបស់ខ្លួន នេះហើយអ្នកម្តាយគឺបែបនេះឯង។

ទន្ទឹមនិងនេះដែរបើយោងទៅតាមការបង្ហោះរបស់បងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Satya SH គាត់បានធ្វើការបង្ហោះរូបភាពនិងភ្ជាប់មកជាមួយនិងសារដ៏មានន័យមួយឃ្លារដែលមានខ្លឹមសារយ៉ាងដូច្នេះផងដែរថា ៖ មេីលរូបភាពនេះហេីយសង្វែកណាស់ "ទឹកចិត្តម្ដាយ" ថ្ងៃកំណេីតកូនប្រុសកូនចង់បាននំខួប តែម្ដាយមានលុយតែ៤,០០០រៀលទេកូនខ្ញុំជិះកាត់ឃេីញកូនគាត់យំហេីយគាត់ព្យាយាមលួងថាចាំលេីកក្រោយ ចឹងខ្ញុំក៏ចូលទៅទិញនំខេកមួយយកមកអោយក្មួយប្រុសនោះ គាត់ជាម្ដាយលេីកដៃអរគុណ ក្មួយប្រុសនោះក៏សប្បាយចិត្ត

អាសូរណាស់ម្ដាយគេម្ដាយយេីង អោយតែកូនចង់បានម្ដាយស្វែងរកអោយបានទាំងអស់ (អ្នកម្ដាយកំសត់គឺជាស្ត្រីទីមួយដែលដឹងសុខទុកយេីងមុនគេ)ខ្ញុំផុសមិនមែនចង់បានល្បីទេ តែចង់ប្រាប់ថាម្ដាយហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីកូនទោះក្រយ៉ាងណាក៏ដោយ សូមកុំធ្វេីអោយគាត់មិនសប្បាយចិត្តអី?? HBD ក្មួយប្រុសកំសត់ ធំឡេីងក្មួយនឹងក្លាយជាមនុស្សល្អណា » ៕