ឃើញម្តាយ កំពុងយំ ស្រាប់តែកូនស្រី ខាត់ សុឃីម មកជូតទឹកភ្នែកឲ្យម្តាយ នៅក្នុងពិធីបុណ្យស ពលោកតាលាវខាត់
-

ភ្នំពេញ៖ ក្រោយពីដំណឹងដ៏ក្តុកក្តួល របស់លោកឪពុកអ្នកនាង ខាត់ សុឃីម ពិតជាធ្វើមហាជន​ និងអ្នកគាំទ្រ ជាច្រើន សោកស្តាយ សោកសង្រែង និងឈឺចាប់បំផុត ពេលបានលឺដំណឹងមួយនេះ។ ឪពុកអ្នកនាង ខាត់ សុឃីម បានទទួលមរណ ភាពដោយសារតែរោគាពាធ។

ដោយឡែកក្រោយពេលពិធីបុណ្យស ពលោកឪពុករួចរាល់ហើយនោះ និងកូនៗបានបញ្ជូនលោកកាន់កន្លែងថ្មី ដែលជាកន្លែងសុខសាន្ត តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកដែលធ្វើឲ្យមហាជន ពិតជាកើតសរសើរពីទឹកចិត្តកូនស្រី របស់អ្នកនាង ខាត់ សុឃីម អង្គុយជូតទឹកភ្នែកឲ្យម្តាយ យ៉ាងទន់ភ្លន់ ព្រោះដឹងថាពេលនេះអ្នកម្តាយ កំពុងតែមានទុក្ខធំនៅក្នុងចិត្ត។

កូនស្រីបណ្តូលចិត្តរបស់អ្នកនាង ខាត់ សុឃីម បានធ្វើមហាជន មានអារម្មណ៍ក្តុកក្តួល និង អាណិតជាខ្លាំង ពេលបានឃើញទិដ្ឋភាពមួយនេះ ហើយក៏លួចសរសើរពីទឹកចិត្តក្មួយស្រី ដែលដឹងថាម្តាយកំពុងតែមានទុក្ខធំ ខ្លួននៅតាមមើលថែអ្នកម្តាយ ។