សូមចូលរួមរំលែកទុក្ខ មិនគួរឲ្យជឿ កីឡាការិនី យ៉ុន សុគន្ធកញ្ញា បានទទួលមរណភាពទាំងវ័យក្មេងដោយសារតែ
ស៊ីហៀង
-

ភ្នំពេញ ៖ សូមចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសាររបស់កីឡាការិនីឆ្នើមម្នាក់ គឺកីឡាការិនី យ៉ុន សុគន្ធកញ្ញា ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុភ្លើ ងឆេះ​ ផ្ទះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅភូមភ្នំដី ឃុំច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នេះបើយោងតាមប្រសាសន៍របស់លោកស្រី ឡុង សុខេន គ្រូបង្វឹកផ្ទាល់របស់សពកញ្ញា យ៉ុន សុគន្ធកញ្ញា បានបញ្ជាក់ថា ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅម៉ោងជិត ១រសៀលម្សិលមិញ ហើយជនរងគ្រោះ បានស្នាក់នៅជាន់ទី២ តែទម្រាំដឹងមានភ្លើ ងឆា បឆេះ ពីក្រោម នាងបានថ ប់ដង្ហើ មដោយសារផ្សែង និងកម្ដៅភ្លើ ងទៅហើយ ទោះបីនាងព្យាយាមរកច្រកចេញក៏ដោយ។

បន្ទាប់ពីកម្លាំងពន្លត់អគ្គិភ័យខេត្តបានចុះអន្ដរាគមន៍ ហើយដឹងថា កីឡាការិនី យ៉ុន សុគន្ធកញ្ញា ស្ថិតក្នុងផ្ទះ គេក៏បានឡើងទៅមើល ហើយឃើញនាងដេកដួលទៅហើយ។ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ ក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ តែក្រុមគ្រួពេទ្យបានបញ្ជាក់ថា នាងបានទទួលមរណភាពបាត់ទៅហើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ឡុង សុខេន។

លោកស្រី ឡុង សុខេន បានសម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ធនធានកីឡាការិនីឆ្នើមរូបនេះ ព្រោះ សុគន្ធកញ្ញា គឺជាក្មេងល្អ ស្ដាប់បង្គាប់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ពិសេសនាងបានជម្នះការទិតៀនរបស់មនុស្សមួយចំនួន ក្នុងនាមជាកីឡាការិនីមានមាឌធំ ដោយខំប្រឹងហាត់ រហូតដណ្ដើមបានសមិទ្ធផលល្អៗជាច្រើន ដូចជាការដណ្ដើមបានមេដាយប្រាក់ ពីព្រឹត្តិការណ៍ School Games ជូនខេត្តកំពង់ស្ពឺជាដើម៕