ព្រះពុទ្ធសាសនាចាប់កំណើតឡើងនៅលើទឹកដីកម្ពុជាតាំងពីសតវត្សទី៥មកម្ល៉េះ ដោយមានប្រភពខ្លះបង្ហាញថានៅសតវត្សទី៣នៃគ្រឹស្តសករាជ និងឯកសារខ្លះទៀតបង្ហាញថាព្រះពុទ្ធសាសនាថេរវាទត្រូវបាននាំចូលមកលើទឹកដីកម្ពុជាក្នុងរាជព្រះបាទអសោក ដែលបានបញ្ជូនសមណទូត២អង្គព្រះនាម សោណត្ថេរ និងឧត្តរត្ថេរ មកកាន់ទឹកដីសុវណ្ណភូមិតាំងពីសតវត្សទី៣មុនគ្រឹស្តសករាជ។ ហើយសាសនានេះបានបន្តរីកចម្រើនបន្តិចម្តងៗជាមួយនឹងព្រហ្មញ្ញសាសនា ដូចមានសិលាចារឹក មួយនៅលើទឹកដីវៀតណាមសព្វថ្ងៃ គឺសិលាចារឹកវ៉ូកាញ់ ខេត្តញ៉ាត្រាងចុះកាលបរិច្ឆេទនាសតវត្សទី៣ ដែលបាននិយាយពីព្រះមហាក្សត្រគឺព្រះបាទស្រីមារទាក់ទងទៅនឹងពុទ្ធសាសនានេះផងដែរ។
.jpg?1594051060)
ក្រៅពីការចូលមកកាន់ទឹកដីខ្មែរតាមរយៈអ្នកផ្សព្វផ្សាយទាំងនោះ ពុទ្ធសាសនាក៏ត្រូវបានមកតាមរយៈពួកអ្នកជំនួញឥណ្ឌាផងដែរ។ ហើយ ចាប់ពីសតវត្សទី១៣រៀងមក លើកលែងតែនៅសម័យដែលខ្មែរក្រហមគ្រប់គ្រងអំណាច ព្រះពុទ្ធសាសនាបានក្លាយទៅជាសាសនារបស់រដ្ឋ ដែលមានពុទ្ធសាសនិកជាខ្មែរប្រមាណជិត៩៥%នៃប្រជាជនសរុប។
.jpg?1594051064)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Oun Mean “សប្បាយចិត្តណាស់ ញោមពុក ញោមម៉ែឱ្យអូនបួស ទោះអូននៅយំ នៅមឹមកូកូ នៅលេង ងរង៉ក់ តែអូនជ្រះថ្លានឹងព្រះពុទ្ធសាសនាណាស់??❤️❤️”៕
.jpg?1594051072)
.jpg?1594051072)
.jpg?1594051072)
.jpg?1594051072)
.jpg?1594051073)