ភ្នំពេញ ៖ តារាចម្រៀងហង្សមាស ពេជ្រ សោភា ត្រូវបានគេមើលឃើញថា នាងកាន់តែហក់លោតខ្លាំង ដោយនៅពេលនេះមានដំណឹងថា នាងបានបោះទុនរាប់សែនដុល្លារ ធ្វើជាអ្នកចែកចាយផលិតផលថែរក្សាសម្រស់ផ្ដាច់មុខមួយ ក្រោយពីនាងលឺពាក្យមើលស្រាលមួយចំនួនចំពោះមនុស្សនៅក្នុងស្រុក។
.jpg?1594053345)
ក្នុងនោះដែរគេសង្គេតឃើញថា នៅលើបណ្ដាញសង្គមបញ្ជាក់ពីភាពជាស្ដ្រីមេម៉ាយ របស់តារាចម្រៀងវ័យជ្រេអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រ ដាក់ការសន្និដ្ឋានថា នាងប្រហែលកំពុងមានភាពល្អក់កករ ជាមួយគូស្នេហ៍ជាតារាសម្ដែងលោក ឆឹម សក្កដា ទើបតែងតែបង្ហោះសារបង្ហាញអារម្មណ៍ក្នុងចិត្តបែបនេះ។
.jpg?1594053350)
ខណៈពេលដែលអ្នកគាំទ្រកំពុងតាមដានពីចំណងស្នេហ៍ ថាតើមានបញ្ហារឿងយ៉ាងណានោះ ទើបមុននេះម្ចាស់បទ «អូនយំបងលួងគេ» បានបង្ហោះរូបភាពផ្អែមល្ហែមរួមគូស្នេហ៍បណ្ដូលចិត្ត ទឹកមុខពោរពេញដោយស្នាមញញឹម សេចក្ដីសុខ និងសុភមង្គល ដែលមានបញ្ជាក់ដោយសំណេរផ្អែមដូចស្ករថា៖ «មិនបាច់និយាយច្រើនត្រឹមដឹងតែថា បងគឺបង អូនគឺអូន ត្រឹមដឹងថាបេះដូងយើងនៅក្បែរគ្នា»៕
.jpg?1594053361)
.jpg?1594053359)
.jpg?1594053359)
.jpg?1594053360)
.jpg?1594053360)
.jpg?1594053359)
.jpg?1594053360)