ជូនពរឲ្យអ៊ុំស្រី ឆាប់ជាសះស្បើយ !អ្នកនាង ខាត់ សុឃីម ថា ម៉ែបានធូរស្បើយបន្តិចហើយ ព្រោះថាបានកម្លាំងចិត្តពីកូនៗ
ស៊ីហៀង
-

ភ្នំពេញ ៖ ដូចដែលបងប្អូនបានជ្រាបហើយថា លោក អ៊ំ លាវ ខាត់ ដែលត្រូវជាឪពុកអ្នកនាង ខាត់ សុឃីម បានលាចាកលោក នៅក្នុងជន្មានយុ ៦៧ព្រះវស្សា ដោយរោគាពាធ នៅកាលពីព្រឹកថ្ងៃទី ២២ ខែមិថុនាឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

ចំពោះការបាត់បង់ លោក អ៊ំ លាវ ខាត់ ធ្វើឲ្យគ្រួសាររបស់អ្នកនាង ខាត់ សុឃីម ពិតជាមានទុក្ខជាខ្លាំង មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ក៏មានអារម្មណ៍ក្តុកក្តួល និងសោកស្តាយ ចំពោះការបាត់បង់សិល្បះជើងចាស់ខ្មែរដ៏ពូកែម្នាក់នេះផងដែរ ។

ក្រោយពីរៀបចំពិធីបុណ្យស ពលោកឪពុក លាវ ខាត់ ហើយនោះ អ្នកម្តាយជាទីស្រលាញ់ ក៏ធ្លាក់ឈឺ ព្រោះគាត់ កាន់តែចាស់ណាស់ហើយ។ អារម្មណ៍ពេលនេះ ពិតជាមានការបារម្ភនិងអ្នកម្តាយខ្លាំងណាស់។ 

ជាមួយគ្នានោះផងដែរ អ្នកនាងបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពេលបាននាំអ្នកម្តាយទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរួចមក​ អ្នកនាង បានបង្ហោះសារថា "ពួកយើង មិនអីទេប្អូនៗ ម៉ែយើងគាត់មិនអីទេ

គាត់មានកូន៩នាក់ កូនប្រសារ៩ចៅ១៤នាក់គាត់ពិតជាមានសេចក្តីសុខណាស់ ព្រោះកូនៗ បានមើលថែគាត់យ៉ាងខ្លាំង ម៉ែមានកម្លាំងចិត្ត បានធូខ្លះហើយ អរគុណ មន្ទីពេទ្យកាល់ម៉ែត ដែលជួយសង្គ្រោះម្តាយខ្ញុំយប់មុិញ ។ អរគុណបងប្អូនទាំងអស់ដែលបាន ជូនពរម្តាយខ្ញុំ "។