តោះយើង ! រាជរដ្ឋាភិបាល សម្រេចសងថ្ងៃឈប់សម្រាកឲ្យឈប់ចាប់ពីថ្ងៃ១៧ ដល់រហូតដល់ថ្ងៃទី...
សីហា
-

ភ្នំពេញ ៖ សម្ដេចតេជោមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ១៩ មកដល់ប្រជាពលរដ្ឋ ។ រហូតមក ទល់ពេល គឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក ។

តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះ ឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ គឺសម្ដេចបានដាក់នូវថ្ងៃឈប់សម្រាកចាប់ពីថ្ងៃច័ន្ទ ដើមសប្ដាហ៍ ដើម្បីកុំឲ្យជាន់ថ្ងៃសៅរ៍-អាទិត្យចុងសប្ដាហ៍។

បើយោងតាមអនុក្រឹត្យស្ដីពីការអនុញ្ញាតិឲ្យមន្រ្តីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារ ដែលបានចែករំលែកលើបណ្ដាញសង្គមគឺបានបង្ហាញថា រាជរដ្ឋាភិបាលសម្រេចសងថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ៕