ភ្នំពេញ៖ បើបងប្អូនបានឃើញស្ត្រីដូចរូបនៅក្នុងលិខិតឆ្លងដែននេះសូមរាយការជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន រឺក្រសួងសុខាភិបាល ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។
![](/wp-content/uploads/2020/7/18/media/large/86049/159.jpg?1595074766)
ស្ត្រីរូបនេះ ជាអ្នកធ្វើដំណើរជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
![](/wp-content/uploads/2020/7/18/media/large/86050/160.jpg?1595074775)
លោកជំទាវ បានថ្លែងប្រាប់នៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើលតែម្តង។
![](/wp-content/uploads/2020/7/18/media/large/86051/161.jpg?1595074786)
លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ថា មកដល់រសៀលថ្ងៃនេះ កម្លាំងសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកស្ត្រីរូបនេះត្រឡប់មកវិញ។ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានឃើញស្ត្រីមានភិនភាគដូចក្នុងរូបថត សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរក្នុងមូលដ្ឋាននៅពេលទទួលបានដំណឹង និងឃើញស្ត្រីរូបនេះ៕ ប្រភព៖ Jan Dii
![](/wp-content/uploads/2020/7/18/media/large/86052/162.jpg?1595074793)
![](/wp-content/uploads/2020/7/18/media/large/86053/163.jpg?1595074799)
![](/wp-content/uploads/2020/7/18/media/large/86054/164.jpg?1595074806)