ខ្មែរមិនអន់ទេ ! កីឡាករអុកវ័យក្មេងកម្ពុជាមួយរូបកំពុងធ្វើឲ្យពិភពលោកចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីរូបគេបាន....
ស៊ីហៀង
-

ភ្នំពេញ ៖ ក្នុងដំណើរឆ្ពោះទៅការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានខិតខំពង្រឹង និងអភិវឌ្ឍគ្រប់វិស័យកីឡាទាំងអស់។ ក្នុងនោះវិស័យកីឡាអុកអន្តរជាតិដែលកម្ពុជាមិនធ្លាប់មានសក្តានុពលកន្លងមកនោះពេលនេះបាននឹងកំពុងបោះជំហានទៅមុខបន្តិចម្តងៗ។

កម្ពុជាកន្លងមកមិនធ្លាប់មានមុខក្នុងការប្រកួតអុកអន្តរជាតិនោះឡើយប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាកម្ពុជាមានកីឡាករវ័យក្មេងម្នាក់អាយុទើបតែ ១៧ឆ្នាំ ដែលតែងតែចេញមុខប្រកួតនៅតាមព្រិត្តិការណ៍អន្តរជាតិនានា។

មកដល់ពេលនេះគេឃើញមានអត្ថបទសរសេរពី លី គីមឡុង ច្រើននៅតាមបណ្តាញសង្គមនិងតាមវេបសាយល្បីៗដូចជា wikipedia, Khmer Wikipedia, Wikiwand, EverybodyWiki, នៅលើកាសែត និងទូរទស្សន៍ជាតិរបស់ប្រទេសថៃ, ផេកសាកលវិទ្យាល័យរបស់ជប៉ុន និងផេកកីឡាអុកអន្តរជាតិផ្សេងៗជាដើម។

កាលពីនៅក្មេង លី គីមឡុង បានហាត់រៀនលេងអុកអន្តរជាតិនេះតាំងតែពីអាយុ៨ឆ្នាំមកម្ល៉េះ ហើយថែមទាំងបានហាត់លេងជាមួយកីឡាករល្បីៗនៅលើពិភពលោកទៀតផង។ កីឡាករអុកអន្តរជាតិវ័យក្មេង លី គីមឡុង បានធ្វើឲ្យបរទេសស្គាល់តាមរយៈការប្រកួតផ្សេងៗរបស់គេ ជាពិសេសគឺ ២សប្តាហ៍មុននេះនៅពេលដែលគេបានឈ្នះមេដាយមាសក្នុងព្រិត្តិការណ៍ប្រកួតអុកអន្តរជាតិយុវជនប្រចាំអាស៊ីអាគ្នេយ៍ដែលប្រកួតនៅលើវេបសាយអុកអន្តរជាតិ chess.com ក្នុងលទ្ធផលឈ្នះគ្រប់ប្រកួតទាំងអស់។ ក្រៅពីនេះកីឡាកររូបនេះក៏ធ្លាប់ឈ្នះការប្រកួតអន្តរជាតិផ្សេងៗទៀតផងដែរ នៅមុនពេលដែលគេផ្លាស់មកលេងតំណាងឲ្យកម្ពុជា នាដើមឆ្នាំ ២០២០ នេះ។

គីមឡុង បានទទួលឋានៈNational Masterពីសហព័ន្ធកីឡាអុកកម្ពុជាព្រោះរូបគេជាកីឡាករដែលមានពិន្ទុច្រើនជាងគេ ហេតុដូចនេះហើយទើបធ្វើឲ្យកីឡាករឆ្នើមវ័យក្មេងម្នាក់នេះទទួលបានសិទ្ធិក្នុងការប្រកួតអន្តរជាតិផ្សេងៗទៀត។ ប្រសិនបើជាថ្វីដៃកីឡាករ លី គីមឡុង កាន់តែខ្លាំងឡើងនោះកីឡាអុកអន្តរជាតិអាចជាកីឡាដ៏មានសក្តានុពលមួយរបស់កម្ពុជាហើយនឹងអាចឈានទៅដណ្តើមមេដាយនៅព្រិត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២១ នៅប្រទេសវៀតណាម និង ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕  អត្ថបទដោយ ខ្មែរ ញ៉ុវ