មេត្តាកុំដាច់អី ជួយស៊ែរម្នាក់១ទៅ ! អ៊ំប្រុស អ៊ំស្រី ស្រក់ទឹកភ្នែកព្រោះតែជ្រុះបាត់លុយ អស់ច្រើនណាស់ ហើយលុយនោះត្រូវយកទៅបង់ធនាគារទៀត...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ ពិតជាគួរឲ្យអាណិតខ្លាំងណាស់លោកពូនិងអ្នកមីងម្នាក់បានជ្រុះបាត់លុយអស់ជាច្រើននៅម្តុំ ផ្ទះ ឯកឧត្តម អុី ឈាន ហើយលុយនោះគឺពួកគាត់ទាំងពីរមានបំណងយកទៅបង់ធនាគា ប៉ុន្តែមិនទាន់ដល់ធនាគារផង ស្រាប់តែជ្រុះបាត់អស់ទៅហើយ នេះគឺជារឿងមួយដែលគួរឲ្យស្តាយខ្លាំងណាស់ ។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yin Vannareth បានធ្វើការបង្ហោះរៀបរាប់បញ្ជាក់ច្បាស់ៗនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ៖ គាត់បានជ្រុះបាត់លុយមួយចំនួននៅម្តុំផ្ទះ ឯកឧត្តម អុី ឈាន គាន់បំរុងយកលុយទៅបង់ធនាគា លុយបាត7000បាត លុយខ្មែរ30សិបមុឺន លុយដុល្លា610$ បើបងប្អូនណារើសបានមេត្តាមានចិត្តធម៌ អោយគាត់វិញផង សូមអរគុណ ។ គាត់ពឹងអោយខ្ញុំជួយបង្ហោះ អាណិតណាស់ទឹកភ្នែករលីងរលូង » ។

ដូច្នេះហើយសូមបងប្អូនជួយស៊ែរដំណឹងមួយនេះឲ្យបានច្រើនផងដើម្បីឲ្យដឹងដល់អ្នកដែលរើសបានលុយរបស់គាត់ ក្រែងគេមានចិត្តល្អយកទៅឲ្យលោកពូនិងមីងវិញ ហើយប្រសិនបើបងប្អូនណារើសបានសូមមេត្តាជួយយកឲ្យគាត់វិញផងហើយទាក់ទងតាមរយៈគណនីហ្វេសប៊ុកYin Vannareth មក បងប្អូនអើយអាណិតគាត់ណាស់ ស្ទើស្រក់ទឹកភ្នែកទៅហើយ ៕