កាំង ស៊ីញលី អតីតសិស្សដ៏ឆ្នើមរបស់សាលាប៊ែលធី និងល្បីពេញសាលាថៃ ដោយទទួលបាននិទ្ទេស A លេីគ្រប់មុខវិជ្ជា សម្រាប់ឆ្នាំនីមួយៗ
-

កាំង សុីញលី កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជន ដែលប្អូនប្រុសគឺជាសិស្សពូកែម្នាក់ ទទួលបានអាហារូបករណ៍ ឧកញ៉ា លីឆេង ទៅសិក្សានៅសាកលវិទ្យាល័យ បាងកក ព្រះរាជាណាចក្រថៃ។ មិនតែប៉ុណ្ណោះ ពេលកំពុងតែសិក្សានៅក្រៅប្រទេសនោះផងដែរ ប្អូនប្រុសតែងតែទទួលបាននិទ្ទេសA លេីគ្រប់មុខវិជ្ជាសម្រាប់ឆ្នាំនីមួយៗ និង​ GPA 4.00។

បើយោងតាមគណនីហ្វេសប៊ុករបស់សាលា ប៊ែលធី​ បានឲ្យដឹងថា " ប៊ែលធី​ ទំនាក់ទំនង​អន្តរជាតិ សូមចូលរួមអបអរសាទរនិងកោតសរសើរចំពោះនិស្សិត ឈ្មោះ កាំង សុីញលី ជាអតីតសិស្សនិទ្ទេសA លំដាប់ពិន្ទុ ១០០.០០០ មកពីសាលាប៊ែលធី អន្តរជាតិទី ៥ (សាខាច្បារអំពៅ) ឆ្នាំសិក្សា ២០១៥-២០១៦ ទទួលបានអាហារូបករណ៍ ឧកញ៉ា លីឆេង ទៅសិក្សានៅសាកលវិទ្យាល័យ បាងកក ព្រះរាជាណាចក្រថៃ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រង ពាណិជ្ជកម្ម ជំនាញសហគ្រិនភាព បានយ៉ាងជោគជ័យដោយទទួលបាននិទ្ទេសA លេីគ្រប់មុខវិជ្ជាសម្រាប់ឆ្នាំនីមួយៗ និង​ GPA 4.00"។