ឯកឧត្តម ដួង តារា ខកចិត្តនិងសោកស្តាយចំពោះមន្រ្តីផ្តល់សេវាសាធារណៈក្នុងខណ្ឌមួយ ដែលខ្វះភាពរស់រាយរាក់ទាក់​ នឹងមិនបានបង្ហាញអោយច្បាស់ថា...
-

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោឯកឧត្តម ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញការខកចិត្ត យ៉ាងខ្លាំងចំពោះ នៅកន្លែងផ្តល់សេវា សាធារៈមួយកន្លែង ដែលមិនបានផ្តល់សេវាកម្មល្អដ៏បងប្អូនប្រជាពលរដ្ឋ ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា " អរគុណសន្តិភាព

មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម​ សំបុត្រកំណេីត​ សំបុត្រអាពាហ៍ពិពាហ៍​ និងអត្តសញ្ញាណប័ណ្ណ្ណនៅច្រកចេញចូលតែមួយ​ របស់ខណ្ឌមួយ​ នៅភ្នំពេញ។

ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រេីប្រជាពលរដ្ឋនៅទីនោះដែលខ្វះភាពរស់រាយរាក់ទាក់​ នឹងមិនបានបង្ហាញខ្ញុំអោយច្បាស់ថាត្រូវទៅតុណាមួយ​...ជួបអ្នកណា...។

មន្រ្តីក្មេងៗក្រៅពីសមត្ថភាពចំណេះដឹង​ ត្រូវមានសមត្ថភាពសុជីវធម៍​ និងគុណធម៍ក្នុងខ្លួនហេីយមានបេះដូងថ្លេីមប្រម៉ាត់រីករាយក្នុងការបម្រេីប្រជាពលរដ្ឋពិតប្រាកដ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង"៕