ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាងទ្រី ដាណា ដែលជាស្រ្តីម្នាក់ជោគជ័យខ្លាំងរឿងមុខជំនួញ ហើយថែមទាំង ជាស្រ្តីម្នាក់ ដែលបានជួយដល់ស្រ្តីជាច្រើនទៀត នៅកម្ពុជា ឲ្យពួកគាត់ចេះរកស៊ី ចិញ្ចឹមជីវិតដោយកម្លាំងញើសឈា មខ្លួនឯង មិនពឹងផ្អែកលើអ្នកដទៃ ។



អ្នកនាង ទ្រី ដាណា ក៏បានជួយដល់ជនទីទាល់ក្រ ជាច្រើនដែលកំពុងត្រូវការជំនួយ ពីសបងប្អូនទាំងអស់គ្នា ដើម្បីមានស្បៀងអាហារបរិភោគ បន្តការរស់នៅតទៅថ្ងៃមុខទៀត ។ អ្នកនាង ទ្រី ដាណា ដែលជាបុគ្គលម្នាក់ធ្លាប់ជួបនូវរឿងលំបាកវេទនា និងបញ្ហាក្នុងជីវិតនាពេលកន្លង ហើយប្រឹងប្រែងងើបឈរឡើងដោយខ្លួនឯង តាំងពីបាតដៃទទេ រហូតមានលទ្ធភាពជួយដល់អ្នកផ្សេងនេះ មិនមែនជាការងាយស្រួលនោះទេ។




ដោយឡែកនៅថ្ងៃនេះអ្នកនាង ក៏បាននាំយកអំណោយបន្តិចបន្តួចទៅចែកជូន លោកយាយ លោកតា និងចាស់ៗជាច្រើនគ្រួសារ ដើម្បីបានស្បៀងទុក្ខគ្រាន់បរិភោគ។ នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងបានបង្ហោះសារថា "អត់ពីអ្នកមានគុណទាំង២ទៅ ខ្ញុំទុកគ្រប់គ្នា ជាឪពុកម្ដាយបង្កើត ទទួលភាពកក់ក្ដៅ ហើយក៏មានអារម្មណ៍ថាលោកទាំង២ តែងនៅក្បែរខ្ញុំជានិច្ច "។ ថ្ងៃនេះ នាងខ្ញុំនិងស្វាមីបានយកអំណោយ និងថវិកា ទៅចែកជូនលោកយាយ លោកតា ប្រជាពលរដ្ឋ ១២៥គ្រួសារ នៅវត្តអង្គស្លែង ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ។ នេះជាការចែករំលែកបន្តិចបន្តួច ជាមួយបងប្អូន ដែលជួបការលំបាក ក្នុងពេលកូវីដ១៩នេះ។ នាងខ្ញុំក៏បាន ចូលបច្ច័យកសាង 1000$ និងអង្ករមួយតោនទៀត ប្រគេនវត្តផងដែរ ។ សូមជូនកុសលផលបុណ្យ ដល់បងប្អូនទាំងអស់គ្នា"។










