ប្រពៃណាស់! ទំនេរពីសិល្បៈ សាយ សៀរ៉ា បង្ហាញក្តីសុខពេលបានទៅលេងក្មេងៗ ដែលមានតែមួយគ្មានពីនៅក្នុងជីវិត
តារាសម្តែងដ៏មានប្រជាប្រិយភាព លោក សាយ សៀរ៉ា ដែលជាតារាសម្តែងម្នាក់ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់មហាជន ក៏ដូចជាហ្វេនៗរបស់លោក ។ កាលពីពេលថ្មីៗនេះ លោកបានទៅសួរសុខទុកក្មេងៗ និងបាននាំយកសំភារៈទៅចែកជូនក្មេងសិស្សសាលា។

តារាប្រុសរូបនេះ បានធ្វើមហាជនមានការចាប់ចាប់អារម្មណ៍ជាខ្លាំង ចំពោះទង្វើរដ៏ល្អប្រពៃមួយនេះ ។ មួយរយៈចុងក្រោយមកនេះ លោកហាក់បង្ហាញពីសកម្មភាពមនុស្សជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុក ។ជាមួយគ្នានោះផងដែរ តារាប្រុសរូបនជាមួយនឹង មិត្តភក្តិបាននាំយកសំភារៈ ទៅចែកជូនក្មេងសិស្សសាលា និងផ្តល់ភាពកក់ក្តៅ ព្រមជាមួយស្នាមញញឹមយ៉ាងមានសុភមង្គលដល់ពួកគាត់។

ក្មេងៗហាក់មានក្តីសុខ និងពេលទទួលបានសំភារៈ ដែលខ្លួនចង់បាន ព្រមជាមួយពាក្យអរគុណ ដល់លោក និងមិត្តភក្តិដែលបានចំណាយពេលដ៏មានតំលៃរបស់លោក នាំយកសំភារៈទៅចែកជូនដល់ពួកគាត់៕









ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។