នៅមុននេះបន្តិចអ្នកស្រីអូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ បានបង្ហាញផ្ទះវីឡាដ៏ធំស្គឹមស្គៃ គួរឲ្យទាក់ទាញ សម្រាប់បងប្អូនដែលមានបំណងប្រាថ្នាចង់បានផ្ទះរស់នៅ ស្រស់ស្អាត។ នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានរៀបរាប់ពីការឈឺចាប់ ពីសំណាក់ជនមួយចំនួន ដែលមើលងាយ ឲ្យបានភ្លឺភ្នែក កុំឲ្យចេះតែប្រើពាក្យមើលអ្នកដទៃ។ អ្នកនាង បានរៀបរាប់ថា " អរគុណបុរីប៉េងហួតចំពោះការចុះតំលៃពិសេសពេលបង់ផ្ដាច់វីឡាឃីងអេ, អរគុណចំពោះការពន្លឿនការសាងសង់វីឡាព្រីន, អរគុណចំពោះការបញ្ចុះតំលៃ ហ្សបហោស៍ ក្លាសសុិក, អរគុណហ្សបហោស៍ ឈូកវ៉ា ចំពោះការចុះតំលៃពិសេស, អរគុណអ្នកមេីលងាយនិងឈ្នានីសដែលរុញច្រានស្រីម្នាក់ដែលក្ររៀនបានតិចគ្មានផ្ទះនៅរហូតមានវីឡា 3កន្លែង ផ្ទះ ហ្សបហោស៍ 3កន្លែង និងកំពុងរកទិញថែម"។
អ្នកនាង បានបន្ថែមទៀតថា " អ្នកដឹងទេអ្នកចំណាយពេលមេីលងាយនិងឈ្នានីសខ្ញុំនេះគឺវាមិនបានផលអីទេ ខាតពេលតែខ្លួនឯងហ្នឹង អ្នកប្រឹងឈ្នានីស ខ្ញុំប្រឹងរកសុីបេីកក្រុមហ៊ុនថែមបន្ដបន្ទាប់ អ្នកក្ដៅក្រហាយខ្ញុំសប្បាយធ្វេីការរកសុី ខ្ញុំជួយបង្កេីតការងារអោយមនុស្សជុំវិញខ្លួនខ្ញុំបានរាប់ពាន់នាក់ខ្ញុំបានបុណ្យកុសល តែអ្នកសាងតែបាបច្រេីនឡេីងៗ គិតមេីលទៅថាគួរតែឈ្នានីសបន្តទៀតអត់??
បេីបន្តទៀតអូខេខ្ញុំទៅបេីកក្រុមហ៊ុនថែមមួយទៀតហេីយបងឯងនៅបន្ដការងារដ៏សែនអត់ប្រយោជន៍ហ្នឹងទៀតទៅ។ ប្រាប់ហេីយថាឈ្នានីសអត់ចំណេញទេ រកសុីបានចំណេញតែអត់ស្ដាប់អូនសោះ អូ!ភ្លេចអរគុណថ្ នាំប៉ូវ ។
អរគុណណាស់ដែលតែងតែមេីលងាយខ្ញុំអ្នកដឹងទេថាអ្នកជាថ្នាំប៉ូវដ៏មានប្រសិទ្ធភាពម៉្យាងដែលខ្ញុំមិនបាច់ចំណាយលុយទិញគ្រាន់តែឈឺចាប់តែបន្ទាប់ពីការឈឺចាប់នេះគឺខ្ញុំមានកំលាំងចិត្តពេញៗដេីម្បីដេីរអោយដល់ចំនុចមួយដែលខ្ពស់ជាងអ្នក។ ផ្ញេីរជូនកំពូលអ្នកតាមឈ្នានីសគ្មានដែនកំណត់និងថ្ នាំប៉ូវ។ ផ្ដាំទៅមួយក្រុមទៀតចង់មានមិនមែនរកសុីមួយមុខហេីយឈ្នានីសគេទេណា។
រកសុីច្រេីនមុខណាស់សូមបញ្ជាក់អ្នកបង្កេីតអាខោនក្លែងក្លាយមកបង្ខូចផលិតផលខ្ញុំតិច គិតថាបង្ខូចហេីយខ្ញុំប្រាកដជាចប់ដាច់បាយមែន ប្រាប់ណាមុខរបរធំខ្ញុំមិនមែនលក់អនឡាញហ្នឹងទេ មួយខែខ្ញុំឡាយ2ដងហ្នឹងអត់ចេះមេីលទេអី បេីផ្ដោតតែអនឡាញខ្ញុំត្រូវឡាយរាល់ថ្ងៃឬមួយថ្ងៃ4ដងហេីយសូមយល់ផងអ្នកស្អប់អេីយ ឈ្នានីសចុះឈ្នានីសឡេីងសុីអំបិលអោយស្រឡះរាងនៅ មនុស្សគេមិនអោយមេីលងាយមនុស្សទេថ្នាំប៉ូវថ្ងៃនេះអ្នកមេីលងាយខ្ញុំបានតែខ្ញុំមិនមែនទន់ជ្រាយអោយអ្នកមេីលងាយខ្ញុំមួយជីវិតទេសូមចាំ"។