ម៉ង់ ចាន់កញ្ញា បង្ហោះសារមួយឃ្លា ធ្វើឲ្យមហាជន ផ្ទុះសំណើច និងហួសចិត្តជាខ្លាំង ពេលបានអានសាររួច...
ភ្នំពេញ ៖ អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ ម៉ង់ ចាន់កញ្ញា កំពុងសាងឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈ និងមានប្រជាប្រិយភាព ហើយនាបច្ចុប្បន្ននេះ តារាចម្រៀងស្រីរូបនេះ ក៏បានហ្វឹកហាត់ក្នុងការបញ្ចូលសំលេង បានយ៉ាងល្អថែមទៀតផង។



ដោយឡែកកាលពីពេលថ្មីៗនេះ តារាស្រីបង្ហោះសារយ៉ាងខ្លីមួយឃ្លា ធ្វើឲ្យអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានឃើញសាររបស់កញ្ញា បង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះ ព្រោះថា នៅក្នុងសារនោះមានក្មេងប្រុសម្នាក់ ដែលនៅកញ្ញា។






នៅក្នុងសារដែលកញ្ញា ម៉ង់ ចាន់កញ្ញា បានបង្ហោះសារលើបណ្តាញសង្គមថា "បើនៅៗ មានកូនប៉ុណ្ណេះ ដោយមិនបាច់ពពោះ គឺមិនខ្ចីយកគ្រួសារទេ"។ បន្ទាប់ពីបានឃើញសាររបស់កញ្ញាបង្ហោះភ្លាម ក៏មានហ្វេនៗ ជាច្រើន បានចូលមកខមិន ចំអែនចំអន់ឲ្យ Idol របស់ខ្លួន ធ្វើឲ្យមហាជន នាំគ្នាសប្បាយរីករាយ៕





















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។