អាណិតណាស់! សែម សង្វាត ជិះ PassApp ទៅពេទ្យទាំងអស់សង្ឃឹមនឹងជីវិត​ ដោយសារគ្រាប់ឈាមធ្លាក់ចុះ គ្លីនិកជិតផ្ទះអោយទៅពេទ្យធំជាបន្ទាន់...
សីហា
-

ភ្នំពេញ៖ លោក សែម សង្វាត ដែលត្រូវបានមហាជនស្គាល់ និងគោរពស្រលាញ់លោករូបលោក តាមរយៈបទចម្រៀងពិរោះៗជាច្រើនបទ ហើយលោកក៏ជាបុគ្គលម្នាក់ ដែលបានជួយដល់សង្គម ជួយដល់ជនទីទាល់ក្រជាច្រើនកន្លងមក។ តារាចម្រៀងរូបនេះ តាំងពីមានជំងឺជាប់កាយមក លោកបានព្យាបាលរកប្រាក់ តាមវិធីផ្សេងៗ ដើម្បីព្យាបាលខ្លួន និងចិញ្ចឹមក្រពះ ដែលកំពុងតែស្រែកឃ្លាន។ ទោះបីជាខ្លួនមានជំងឺយ៉ាងណា ក៏តារាចម្រៀងប្រុសរូបនេះ មិនដែលចុះចាញ់អ្វីទាំងអស់ គឺលោកខំប្រឹងលក់ផ្លែឈើតាមអនឡាញ ដោយមានផ្លែឈើស្រស់ៗ ផ្អែមឆ្ងាញ់ពិសារជូនបងប្អូនទាំងអស់គ្នា។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក សែម សង្វាត ហាក់បីដូចជាចូលពេទ្យញឹកញាប់ជាមុន ដោយសារតែជំងឺកាន់តែធ្វើទុកជានិច្ច ហើយលោកក៏បានបង្ហោះសារថា “ខ្ញុំជិះទៅពេទ្យទាំងយប់ទៀតហើយបងប្អូនដោយសារគ្រាប់ឈាមធ្លាក់ចុះ គ្លីនិកជិតផ្ទះអោយទៅពេទ្យធំជាបន្ទាន់កម្ម៉ង់ផ្លែឈើមកពេញផ្ទះថាល្ងាចនេះ តែអោយបញ្ញាឡាយជំនួសសូមបងប្អូនជួយកម្ម៉ងផងបើមិនចឹងទេស្អុយចោលអស់ហើយ”។ ពេលទៅដល់មន្ទីរពេទ្យ លោក សែម សង្វាត ក៏បានបន្ថែមពាក្យថា“ ចូលពេទ្យរហូតដូចចេញចូលផ្ទះខ្ញុំអេីយ កេីតមកយកជំងឺមកជាមួយ”។

ក្រោយពីទិដ្ទភាពបែបនេះ ប្រិយមិត្តដែលនិយមលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំង ដោយម្នាក់ៗផ្ញើសារជូនពរ ឲ្យឆាប់ជាពីជំងឺ និងត្រលប់ទៅផ្ទះវិញរកស៊ីចិញ្ចឹមជីវិតដូចមុន៕