លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកស្វែងរកបងប្រុសម្នាក់ ដែលមានឈ្មោះថា កែវ ជួប ដែលបានបាត់ខ្លួនចំនួន៤ យប់៥ថ្ងៃ ថ្ងៃហើយ នៅតែរកមិនទាន់ឃើញទៀត ។


នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា "បងប្រុសឈ្មោះ កែវ ជួប បានបាត់ខ្លួនកាលពីថ្ងៃទី30 ខែ7 ឆ្នាំ2020 នៅភូមិព្រៃគប់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ហេតុដែលគាត់បាត់ខ្លួនគឺគាត់មកមើលគោឲ្យគេនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី30ខែ7ឆ្នាំ2020គាត់បានដេញគោមកវាលដូចរាល់ថ្ងៃ លុះវេលាម៉ោងប្រហែល 11:00amថ្ងៃត្រង់ បងប្រុសរបស់គាត់បានយកបាយអោយគាត់ដើម្បីអោយគាត់ហូបពេលថ្ងៃត្រង់ ពេលគាត់ជិះមកដល់មិនឃេីញអ្នកឃ្វៀលគោ ឃេីញតែគោ ហេីយគាត់បានរាប់គោទៅបាត់2ក្បាល គាត់ក៏បន្តជិះដេីររកប្អូនប្រុស(អ្នកឃ្វៀលគោ)"។





លោកបានបន្តទៀតថា "លុះដល់ម៉ោងប្រហែល12:30pmគាត់បានប្រទះឃេីញគោដែលបាត់2ក្បាលនោះនៅស្រះចាក់សំរាម លុះនាំគ្នាជួយសង្គ្រោះគោរួចហេីយនៅតែមិនឃេីញបងប្រុស កែវ ជួប ទៀត មួយសន្ទុះក្រោយមកបងថ្លៃរបស់គាត់បានឃេីញ មួក អាវភ្លៀង ដបទឹក ឬស្សីកាន់ដេញគោនិងកញ្ចប់បាយរបស់គាត់បានផុសចេញមកពីក្នុងទឹក នៅក្បែរគោនោះតែម្តង តាមសម្តីបងថ្លៃជនរងគ្រោះ និងសមត្តិកិច្ចនៅកន្លែងកេីតហេតុបានសន្និដ្ឋានថា ជនរងគ្រោះអាចនឹងធ្លាក់ចូលរណ្តៅសំរាមនេះ90% តែមកទល់ពេលនេះរយះពេល4យប់5ថ្ងៃហេីយការរុករកមិនឃេីញទាល់តែសោះ"។






មានវិដេអូ៖