ជឿជាក់ថាបងប្អូនជាច្រើន ប្រាកដជាបានស្គាល់លោក ឯកឧត្តម ម៉ុង រិទ្ធី ដែលលោកជាម្ចាស់អាជីវកម្មជាច្រើន។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "នៅក្នុងគ្រាដ៏សែនមហាវិនាសកម្មដោយសារតែជំងឺឆ្លងកូរ៉ូណា កូវីដ-១៩ដ៏មហាប្រលៃ នៅលេីភពផែនដីយេីងនេះក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជាយេីងផងដែរ ដូច្នេះហេីយខ្ញុំសូមអភ័យទោសមុននិងនិយាយ ក្រែងលោមានអារម្មណ៍មិនល្អដល់ប្រីយមិត្តនៅក្នុងបណ្តាញសង្គមfbនេះ។



ខ្ញុំសុំចិត្តសុំថ្លេីមអ្នកដែលចូលចិត្តឈ្លោះប្រកែកគ្នា និយាយរឿងមិនល្អ បង្ហោះបង្អួតទ្រព្យសម្បត្តិ ឡានវីឡា លុយកាក់ មាសពេជ្រ និងរឿងដែលមិនសមរម្យមួយចំនួនទៀតបង្ហោះតាមបណ្តាញសង្គមfbសូមមេត្តាឈប់បង្ហោះទៀតទៅ ព្រោះអីយេីងត្រូវដឹងថាមិនមែនមេីលឃេីញតែនៅក្នុងប្រទេសយេីងទេគឺគេមេីលឃេីញទូទាំងពិភពលោក មានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយរក្សាវាទុកទៅចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ មិនចាំបាច់បង្អួតប្រាប់គេឯងទេបេីខ្លួនពិតជាស្រឡាញ់ដល់ប្រជាជនក្រីក្រមែន គួរណាតែយកទ្រព្យសម្បត្តិដែលមាននេះយកទៅវិនិយោគលេីវិស័យកសិកម្ម កសិឧស្សាហកម្មតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីងដេីម្បីបង្កេីតការងារអោយដល់ប្រជាពលរដ្ឋក្រីក្រធ្វើ និងបានចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាយេីងព្រមទាំងមិនបានរំខានដល់សន្តិសុខសុវត្ថិភាពសង្គមផងដែរ ។














