នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានរៀបរាប់ឲ្យដឹងថា "មហាថោ ក ទា ប ទិញឡានគេមិនអោយលុយគេហេីយប្ដឹងម្ចាស់ឡានទៀត !
ពេលដឹងរឿងពិត អាណិតលោក សាត ពិសិទ្ធ ហួសថ្លែង លោកបានលក់រថយន្ត Honda CRV សេរីឆ្នាំ ១៩៩៩ ទៅអោយឈ្មោះ ធី ចាន់ថុល ជាងផ្សារដែក តម្លៃ ៩៥០០ ដុល្លារ អ្នកទិញទេីបតែអោយ ២៥០០ ដុល្លារ ទេ តែលោក សាត ពិសិទ្ធ បានផ្ទេរកម្មសិទ្ធិអោយទៅអ្នកទិញរួចហេីយ ដោយរង់ចាំតែអ្នកទិញយកលុយនៅសល់ចំនួន ៧០០០ ដុល្លារ មកទៀតមកអោយ លោកនឹងប្រគល់រថយន្ដទៅអោយ ។

ប៉ុន្តែ ពេលបានកាតគ្រីឡានទៅ មិនឃើញឈ្មោះ ធី ចាន់ថុល យកលុយមកអោយទេ ហេីយលោកក៏មិនហ៊ានលក់រថយន្តនេះទៅណាដែរ គឺរក្សាទុកអោយអ្នកទិញដដែល ។

ស្រាប់តែរំលងមកបានប្រហែល ៥ ខែ ឈ្មោះ ធី ចាន់ថុល ចេញមុខមកប្ដឹងបភេអឹមខេត្តសៀមរាបថា លោក សាត ពិសិទ្ធ ឆបោក ។ ខ្ញុំចង់សួរថា ឆបោករឿងអី ? លក់ឡាន មានឡានអោយតេី សំខាន់អ្នកទិញមិនយកលុយមកអោយ បែជាមកប្ដឹងថាគេឆបោក ? ឥលូវនេះនៅខាង កងរាជអាវុធហត្ថអះអាងថា ទោះត្រូវដោះស្រាយគ្នាចប់ក៏ដោយ ក៏ នៅជាប់បណ្តឹងអាជ្ញាទៀតដែរ ។ ស្អីបណ្តឹងអាជ្ញា ? តាមពិតទៅអ្នកលក់គឺជាជនរងគ្រោះ គាត់មិនប្ដឹងអ្នកទិញចាត់ទុកថាសំណាងហេីយ ។

ឥលូវលុយកក់ ២៥០០ ដុល្លារ ក៏គាត់ម្ចាស់រថយន្តសុខចិត្តអោយវិញទៀត ។ តេីជាប់បណ្ដឹងអាជ្ញារឿងស្អី ? បេីម្ចាស់រថយន្តអត់មានរថយន្ដអោយទេីបគេហៅថាឆបោក ។ រឿងនេះអ្នកទិញគ្មានលុយអោយគេហេីយប្ដឹងគេទៀត ។ ( ល្ងាចនេះខ្ញុំនឹងផ្សាយលម្អិតអំពីរឿងនេះ )



ប្រភព៖ Pheng Vannak News