ត្រៀមតែលុយទៅ ! ខេត្តសៀមរាប នឹងរៀបចំកម្មវិធីកំសាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត នៅក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ...
-

សៀមរាប ៖ ខេត្តសៀមរាបនឹងរៀបចំកម្មវិធីកំសាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ។

ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាននឹងកំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។

កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖

១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ

២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២

៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប

៤.ផ្សារទឹក

៥.ផាប់ស្ទ្រីត

៦.កម្មវិធីជិះកង់

៧.កម្មវិធីកីឡាវាយកូនហ្គោល

៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន

៩.ផ្ទាំងទស្សនីយភាពសិល្បៈ

ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា

២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)

៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព។

រដ្ឋបាលខេត្តនឹងជូនដំណឹងកម្មវិធីលម្អិតនឹងភ្ជាប់ជូនក្នុងពេលឆាប់ៗនេះ។

#មោះៗ មកសម្រាកនៅសៀមរាប ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall