Wow ! ពិរោះមែន លោក ណាង ផានិត តារាចម្រៀងវ័យក្មេង សម្លេងស្រទន់ បានបកស្រាយបទ «ចូលមកធ្វើអ្វីបើគង់ចាកចេញ » អត្ថន័យកម្សត់ ចាក់ដោតអារម្មណ៍យុវវ័យគ្រប់រូប...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ប្អូនប្រុស ណាង ផានិត គឺជាតារាដែលទើបតែរះម្នាក់ ហើយមានស្រុកកំណើតនៅខេត្ត សៀមរាប សព្វថ្ងៃ ណាង ផានិត មានអាយុ ២១ ឆ្នាំហើយ និងជានិសិត្យឆ្នាំទី ២ ប៉ុន្តែ ផានិត បានផ្អាកពីការសិក្សារហើយដោយប្អូនប្រុសបែរមកចាប់យកអាជីបជាអ្នកចម្រៀងវិញ ព្រោះតែប្អូនប្រុសមានចិត្តស្រឡាញ់ខាងវិស័យសិល្បះតាំងពីតូចមកម្លេះ ។

ដោយសារតែមានភាពតស៊ូរ និងស្រឡាញ់ខាងវិស័យសិល្បះខ្លាំងធ្វើឲ្យប្អូនប្រុសព្យាយាមជំនះគ្រប់ឧបសគ្គដើម្បីសម្រេចតាមក្តីស្រមៃរបស់ខ្លួនដែលមានតាំងពីក្មេង យ៉ាងណាមិញបន្ទាប់ពីបានតស៊ូរអស់រយៈពេលជាច្រើនឆ្នាំមកនេះ ឃើញថា ផានិត បានសម្រេចក្តីស្រមៃរបស់ខ្លួនបានស្ទើរតែទាំងស្រុងហើយ ដោយបច្ចុប្បន្នប្អូនបានក្លាយទៅជាតារាចម្រៀងម្នាក់ប្រចាំផលិតកម្ម Hokpi Music ជាផ្លូវការនិងកំពុងត្រៀមចេញបទចម្រៀងជាបន្តបន្ទាប់ ។

ជាមួយគ្នានេះដែរនៅកាលពីពេលថ្មីៗនេះឃើញថា តារាចម្រៀងរូបនេះបានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា « ចូលមកធ្វើអ្វីបើគង់ចាកចេញ» ដោយអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះបានបង្ហាញពីសាច់រឿងរបស់បុរសម្នាក់ដែលត្រូវឈឺចាប់គ្រាំគ្រាយ៉ាងខ្លាំងដោយសារស្នេហាក្លែងក្លាយ ហើយត្រូវខាងស្រីយកការស្រឡាញ់របស់ខ្លួនទុកជារឿងលេងសើច ៕

តោះដើម្បីចង់ជ្រាបកាន់តែច្បាស់ថាតើបទចម្រៀងមួយបទនេះពិរោះខ្លាំងយ៉ាងណានោះសូមទស្សនាវិដេអូទាំងអស់គ្នា ៖