តារាTIK TOK ដ៏ល្បីឈ្មោះមួយរូប អ្នកនាង កាកា ដែលតែងតែផ្តល់សំណើចដល់គ្រប់គ្នា តាមការលេង TIK TOK មានអ្នកខ្លះទៀតក៏អាណិត ពេលបានដឹងពីជីវិតរបស់កាកា ។

នៅក្នុងវិដេអូ របស់លោក អុឹម ជីវ៉ា បានឲ្យដឹងថា "សព្វថ្ងៃកាកា មានអាយុ៣៤ឆ្នាំហើយ ហើយអ្នកមានស្រុកកំណើតនៅខេត្តកំពង់ចាម ។ សម្រាប់បញ្ហាគ្រួសារវិញ គឺអ្នកនាង ត្រូវបានស្វាមីដេញចេញពីផ្ទះ ទើបតម្រូវឲ្យអ្នកនាង ត្រូវចាកចេញមករកការងារធ្វើនៅភ្នំពេញ។ កាកា មានស្វាមីជនបរទេស មែនពិតតែកាកាមិនដែលពឹងផ្អែកលើស្វាមីនោះទេ គឺអ្នកនាង រកលុយចាយដោយខ្លួនឯង។ បើបងប្អូនត្រូវការ កាកា ទៅឡាយលក់ផលិតផល អាចហៅ កាកា ទៅឡាយជូនបាន។



ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយកាកា រៀបរាប់ថា "ថ្ងៃនេះមកថតនៅខេត្តកំពតបានជួបជាមួយប្អូនស្រីកាកា អ្នកលេងតិចតុក ពេលឃើញគាត់នៅខាងក្រៅបានដឹងថាអាណិតគាត់ណាស់ ឆាកជីវិតមនុស្សមិនដូចគ្នាទេ ខ្ញុំបាទជូនថវិការផ្ទាល់ខ្លួនដល់គាត់បន្តិចបន្តួចជួយដោះស្រាយជីវភាពគាត់ ។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹម ជីវ៉ា"៕

មានវិដេអូ៖