បើយោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានប្រសាសន៍ថា នៅរដូវរំហើយឆ្នាំ២០១៩ដោយមានការព្រួយបារម្ភខ្លាចមានគ្រោះរាំងស្ងួត មិនប្រក្រតីណាមួយអាចនិងកេីតឡេីងជាយថាហេតុ ខ្ញុំបានផ្តួចផ្តើមគំនិតវាស់វែងកំណត់យកផ្ទៃដីប្រមាណជាជាង៥០ហិកតា ដែលមានទីតាំងស្ថិតនៅចុងខាងលិចភ្នំបូកគោភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកមកសាងសង់ទំនប់ទឹកចំនួន២កន្លែង គឺទំនប់ទឹកម៉ុង ឫទ្ធីទី១ប្រវែង 428mកំពស់ 12m ខ្នងលេីជាមធ្យម12mប្រេីប្រាស់អាចម៍ដីអស់ចំនួន 122.000m3 អាចស្តុបទឹកបានជាមធ្យម250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន350.000.00USD ។





ទំនប់ទឹកម៉ុង ឫទ្ធីទី២ប្រវែង1.736mកំពស់11m ខ្នងលេីជាមធ្យម6mទៅ10mដែលអាចស្តុបទឹកបានជាមធ្យម1.250.000ម៉ែត្រគូប ចំណាយថវិការអស់ចំនួន 850.000.00USD បញ្ចប់ការងារសាងសង់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។





ទំនប់ទឹកទាំងពីរនេះអាចស្តុបទឹកបានប្រមាណជា1.500.000m3ការចំណាយថវិការអស់ចំនួន USD1.172.020,00 បេីព្រៀបធៀបទៅនិងរថយន្តរ៉ូសរ៉យ RR សារីថ្មីទំនេីបឥឡូវមានគេប្រាប់ខ្ញុំថាតម្លៃរហូតទៅដល់ 1.500.000.00ដុល្លារឯណោះ ចំពោះគំនិតរបស់ខ្ញុំគឹតថាយកលុយមកសាងសង់ទំនប់ទឹកមានផលប្រយោជន៍ជាង មិនតែប៉ុណ្ណោះវាជាកេរ្តិ៍មរតកដ៏មានតម្លៃបំផុត សម្រាប់បំរេីសេចក្តីត្រូវការទឹករបស់ប្រជាជននាពេលបច្ចុប្បន្ន ក៏ដូចជាតំណរតទៅអនាគតកូនចៅជាច្រើនជំនាន់តទៅ ។







មានវិដេអូ៖
ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី