ក្រោយជួបរឿងស៊យរួចមក Love Riya ដឹកដៃគូស្នេហ៌ទៅដើរលេងកម្សាន្ត និងថតរូបបែបស្វីតៗជាច្រើន....
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានដឹងហើយថា ក្រោយពីលែងលះស្វាមី រួច​មក​ អ្នកនាង​ Love Riya បានប្រឡូកក្នុងវិស័យសិល្បៈ ដោយបានចេញ ថតវីដេអូចម្រៀងជាញឹកញាប់​ និងបាន​ចូលរួម​កម្មវិធី​ទូរទស្សន៍​ជាច្រើន​ផងដែរ​ ដែលធ្វើឲ្យ​រូបនាង​កាន់តែ​ទទួល​បាន​នូវ​ការចាប់​អារម្មណ៍ក៏ដូចជាការគាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជនជាច្រេីន​។ អ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបនាងគឺជាអ្នកលក់ផលិតផល អនឡាញដ៏មានឈ្មោះល្បីល្បាញ ថែមទាំងមាន​រូប​សម្រស់​ស្រស់​ស្អាត​ និងមានភាពសុិ ចសុីគួរឲ្យ​ទាក់ទាញថែម​ទៀត​ផង។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីចោរលួចគាស់ផ្ទះអ្នកលក់ឡេស្រីល្បីឈ្មោះម្នាក់ គឺអ្នកនាង សេង ស្រីរ័ត្ន ដែលមហាជនហៅថា Love Riya ទីតាំងកើតហេតុណ៍នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិ ព្រែកតាពៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

​យ៉ាងណាមិញជុំវិញ​រឿងនេះ កាលពី​ព្រលប់​ម្សិលមិញ លោក​ឧត្តមសេនីយ៍ ឈឿន សុចិ​ត្ត ស្នងក រ​នគរ បាល​ខេត្តកណ្តាល បានថ្លែងប្រាប់សារព័ត៍មានក្នុងស្រុកមួយថា ៖ ចំពោះករណីចោរចូលលួចផ្ទះអ្នកលក់ឡេ Love Riya លោកបានឱ្យ​មន្ត្រីជំនាញរបស់ខ្លួន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ ប្រមូល​វត្ថុតាង​ស្តាប់​ចម្លើយ ម្ចាស់​ទីតាំង ហើយ​ពិនិត្យ​ពិតប្រាកដ គឺមិន​មាន​លុយ​ដែល​ត្រូវ​បាត់នោះទេ ហើយនៅក្នុងទូដែកដែលចោរចូលលួចនោះគឺអត់មានលុយសូម្បីតែ១រៀល ។

បន្ទាប់ពីជួបរឿងស៊យជាច្រើន ស្រាប់តែគេឃើញគណនីហ្វេសប៊ុកឈ្មោះ Den Sony Love Riya បានបង្ហោះរូបភាពជាច្រើន បង្ហាញពីការដើរលេងកម្សាន្ត ដើម្បីបំបាត់ទុក្ខកង្វល់ខ្លះៗចោល ក្នុងរូបភាពទាំងនោះ គឺមានភាពផ្អែមល្ហែមខ្លាំងណាស់ និងអមទៅដោយភាពស្រស់បំព្រងនៃទេសភាពក្នុងការដើរកម្សាន្ត៕