អបអរសាទរ ! បុរសជនជាតិខ្មែរ ចំនួន ៤នាក់ទៀតហើយ បានជាសះស្បើយ ពីជំងឺកូវីដ ១៩
-

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានឲ្យដឹងថា  អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ទៀតហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ។ បើយោងតាមផេកផ្លូវការ​របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា ៖ ថ្ងៃនេះមានជាសះស្បេីយ​ ៤នាក់​ និងយេីង​ពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ​ ។ រហូតដល់ម៉ោង​ ០៨:០០​ ព្រឹក​ ថ្ងៃទី ៧ សីហា ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ទេ ដូច្នេះចំនួនសរុប​ ២៤៣នាក់ ដដែល​ ជាសះស្បេីយចំនួន​ ៤នាក់​ (ជនជាតិទាំងអស់) ដូច្នេះចំនួនសំរាកនៅពេទ្យ​សល់ ២៩នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន ២១៤នាក់​ និង ស្លា ប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 69645 ស្មេីនឹង​ 4195 ក្នុង១លាន នាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115"។

ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺទាំង៤នាក់ដែលព្យាបាលឱ្យជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ រួមមាន៖

- អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ

- អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរី ខេត្តតាកែវ

- អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី

- អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ