ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីបានឃើញរូបភាពរបស់លោកតាដែលជាអ្នករត់សុីក្លូម្នាក់គេងហាលភ្លៀងគ្មានមុងគ្មានភួយដណ្តប់នៅតាមផ្លូវ រូបភាពរបស់លោកតាបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការអាណិតអាសូរ និងក្តុក្តួលក្នុងអារម្មណ៍យ៉ាងខ្លាំង ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះចេញពីគណនីហ្វេសប៊ុកដែលមានឈ្មោះថា ឃួន ប៊ុនណែត បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ លោកតាម្នាក់មកដេកនៅមុខហាងលក់វ៉ែតាក្បែរវិមានឯករាជ្យ ទាំងមេឃកំពុងភ្លៀង ទាំងដែរខ្លួនមិនមានភួយដណ្ដប់ មិនដឹងលោកតារងាយ៉ាងណាទេលោកអេីយ ឪពុកគេឪពុកយេីង លោកតាអង្គុយមេីល T.V រាល់យប់នៅវិមានឯករាជ្យ តែចៅមិនអាចជួយអ្វីបានក្រៅផុសរកសប្បុរសជនជួយលោកតា ថ្ងែទី០8 ចៅទៅជួបលោកតាជួយលោកតាទៅតាមលទ្ធភាពដែលចៅមាន បងប្អូនចង់ចូលរួមអាចទំនាក់ទំនងបាន 099949398 0969949398 តាម ABA 001598391 KHOUN BUNNET ។ប្រភពពី ៖ ឃួន ប៊ុនណែត ។

ដូច្នេះប្រសិនបើមានបងប្អូនណាបានឃើញលោកតាសូមមេត្តាជួយដល់លោកតាផង តិចក្តីច្រើនក្តីក៏បងប្អូនបានបុណ្យដែរ ហើយណាមួយលោកតាចាស់ហើយគ្មានកម្លាំងដើម្បីធាក់សុីក្លូដូចមុននេះ ហើយណាមួយក៏លែងសូវមានអ្នកជិះសុីក្លូហើយ ដូច្នេះអ្នករត់សុីក្លូកំពុងតែដាច់បាយបណ្តើរៗហើយ ពិតជាស្រណោះអ្នករត់សុីក្លូខ្លាំងណាស់ ៕


