ទឹកចិត្តល្អណាស់ ! អ្នកស្រី ទ្រី ដាណា ឈប់ឲ្យកូនស្រីបង្ហាញខ្លួននៅលើបណ្តាញសង្គម តែបែរមកធ្វើរឿងមួយនេះ...
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា អ្នកស្រី ទ្រី ដាណា ជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង អ្នកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

យ៉ាងណាមិញនៅកាលពីប៉ុន្មានថ្ងៃមុននេះ​អ្នកស្រី ទ្រី ដាណា បានបង្ហាញមុខកូនស្រីជាសាធារណៈ វត្តមានរបស់ ដាណាភីន បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមមានការកោតសរសើរយ៉ាងខ្លាំងពីរូបសម្រស់របស់ ប្អូនស្រី ដាណាភីន ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺគ្រាន់តែប្អូនស្រី ដាណាភីន បង្ហាញខ្លួននៅលើបណ្តាញសង្គមមិនបានប៉ុន្មានផងឃើញថាមានសន្ទុះនៃការគាំទ្រខ្លាំងពីសំណាក់មហាជនផងដែរ ។

ទន្ទឹមនិងនេះដែរនៅមុននេះអ្នកស្រី ទ្រី ដាណា បានធ្វើការ Live វិដេអូជាមួយកូនស្រីរបស់ខ្លួនហើយអ្នកស្រីបានបញ្ជាក់ច្បាស់ៗថា អ្នកស្រីនិងឈប់ឲ្យកូនស្រីបង្ហាញខ្លួននៅលើបណ្តាញសង្គមទៀតហើយ បើទោះបីជាកូនស្រីទទួលបានការគាំទ្រខ្លាំងយ៉ាងណាក៏ដោយ ។

ដោយឡែក ក្រោយពីអ្នកស្រី ទ្រី ដាណា ថាឈប់ឲ្យកូនស្រីបង្ហាញខ្លួនលោកបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែលោកស្រី ផ្លាស់ប្តូរពីការ Vlogវិញ ដែលបង្ហោះចូលទៅកាន់Youtube Channel ក្នុងនោះលោកស្រី បង្ហាញពីសកម្មភាពធ្វើបុណ្យ ជួយដល់សិស្សសាលាដែលគ្មានកន្លែងរៀនសូត្រ នៅឯនៅស្រុកគិរីវង់ ខេត្តតាកែវ។

បើយោងតាមវីដេអូរបស់កូនស្រីលោកស្រី ទ្រី ដាណា ឈ្មោះ ដាណាភីន បានឲ្យដឹងថា សាលាថ្មីរបស់ពួកគេ ដែលត្រៀម សាងសង់ គឺមានចំនួនមួយខ្នង ទទឹង ៩ម៉ែត្រ បណ្ដោយ២៤ម៉ែត្រ មាន ៣បន្ទប់ត្រូវចំណាយជាង ២ម៉ឺនដុល្លារ និងដងទង់ជាតិ មានកន្លែងគោរពចម្រៀងជាតិត្រឹមត្រូវ ដែលនេះជាអំណោះរបស់ថៅកែពេជ្រ ទ្រី ដាណា តែម្តង៕

សូមទស្សនាវីដេអូដូចខាងក្រោម៖