ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ ត្រូវបានជនអនាមិក លួច គណនីហ្វេសប៊ុក យកទៅប្រើប្រាស់ក្នុងបំណងមិនល្អ ទើបលោកត្រូវបង្ហោះសារមុន នឹងមានបញ្ហាអ្វីកើតឡើង ដើម្បីកុំឲ្យបងប្អូនមានការយល់ច្រឡំ ឬ ត្រូវចាញ់បោកជនអនាមិក។



លោក ឆន សុវណ្ណរាជ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ពេលទទួលដំណឹងមួយនេះ ព្រោះថាខ្លាចជននោះ លួចយកទៅធ្វើរឿងមិនល្អ ណាមួយគឺ រូបលោកសូមមិនទទួលខុសត្រូវនោះទេ។ លោក ឆន សុវណ្ណរាជ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា "សេចក្តីជូនដំណឹង ដោយសារខ្ញុំបាទទើបតែដឹងនឹងទទួលដំណឹងថាAccount Facebook របស់ខ្ញុំមួយរយះនេះត្រូវបានគេ លួចHeck នឹងយកទៅលេងក្នុងផ្លូវមិនល្អក្នងករណីពាក់ព័ន្ធរឿងលុយកាក់រឺពាក្យសំដីមិនល្អមិនសមរម្យណាមួយខ្ញុំបាទសូមមិនទទួលខុសត្រូវនោះទេ។



លោកក៏បានបន្ថែមទៀតថា "សូមផ្តល់ដំណឹងមួយនេះដល់បងប្អូនទាំងអស់ជ្រាបជាព័ត៍មាន សូមអរគុណនឹងសូមអភ័យទោសទុកជាមុន"។








