ដៃគូរជីវិត ! ចិត្តដូចគ្នាណាស់អូនសំលាញ់ ដៃគូរក្នុងការងារផង ក្នុងផ្ទះផង ដៃគូរក្នុង វិស័យកីឡា និងជាដៃគូរក្នុងបេះដូងទៀត ហើយពួកយើងក៏បានបុណ្យផ្សងទៀតថា...
-

រឿងជីវិត មិនមែននរណាម្នាក់ ចេះតែមាននិស្ស័យ ហើយព្រមដើរផ្លូវជាមួយយើង និងព្រមរក្សាទំនាក់ទំនងមួយនេះ លុះកោងខ្នងគ្រប់គ្នានោះទេ គឺតែងតែមាននរណាម្នាក់ ស្ម័គ្រចិត្តរួមចិត្ត រួមជីវិតជាមួយគ្នា លុះដល់ថ្ងៃចុងក្រោយ ។ រឿងមួយនេះ តើមានអ្នកនរណាម្នាក់ អាចកំណត់បានថាជួបនៅពេលណា នៅកន្លែងណា ឬ ស្ថានការណ៍បែបណានោះទេ។ 

មុននឹងរើសបានដៃគូរល្អម្នាក់ ចូលមកក្នុងជិវិត ត្រូវឆ្លងកាត់រឿងរ៉ាវជាច្រើន។​ ជឿជាក់ថាមានអ្នកខ្លះត្រូវចំណាយពេលវេលាយូរដើម្បីជ្រើសរើសមនុស្សម្នាក់ ដែលគិតថាសាកសម និងស្រលាញ់ខ្លះឲ្យអស់ពីបេះដូង ដើម្បីសាងគ្រួសារមួយដ៏មានសុភមង្គល និងព្រមរស់នៅជាមួយគ្នាតទៅមុខ។

យ៉ាងណាមិញ បើយើងងាកមកមើលពីស្នេហាមួយគូរនេះវិញ គឺគាត់បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "ដៃគូរជីវិត 

-ដៃគូរពិសេសម្នាក់នេះ គឺ សម្រាប់មួយជីវិតតែម្តង (ជាតិក្រោយសូមជួបទៀត) 

-ដៃគូរ ក្នុង ការងារ ផង ក្នុងផ្ទះផង

-ដៃគូរ ក្នុង វិស័យកីឡាគ្រប់ប្រភេទ ហាហា នៅតែកីឡាប្រណាំងសេះទេ 

-ដៃគូរ បរិភោគ កាហ្វេ  និង ជាតិស្រវឹង 

-ដៃគូរ ក្នុង បេះដូងទៀត (នៅជាមួយគ្នាយូរ ចិត្តគិតដូចគ្នាប្រហែល 80%)"។

ប្រភព៖ Kimse