Love Riya កំពុងម៉ួម៉ៅ រឿងបាត់ទូដែកផង ហើយមកឃើញ ម៉ៃ សុគន្ធ ទើសខុសរឿងទៀត មានអី Love Riya ប្រលះ បោះសម្តីធ្ងន់ៗទៅ ម៉ៃ សុគន្ធ វិញថា...(មានវិដេអូ)
-

ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះអ្នកនាង Love Riya  បានជួបរឿងស៊យមួយដោយសារតែមានចោរចូលផ្ទះលួចទូដែកអស់មួយ ខណៈពេល តារាហ្វេសប៊ុករូបនេះ បានធ្វើដំណើរកម្សាន្តជាមួយបុគ្គលិកទៅកាន់ខេត្តកំពត ហើយពេលត្រឡប់មកផ្ទះវិញឃើញដូច្នេះក៏បង្ករឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ ។

យ៉ាងណាមិញចំពោះរឿងចោរចូលផ្ទះលួចទូដែកនេះបានធ្វើឲ្យមហាជនជាច្រើនបានមានការភ្ញាក់ផ្អើលខ្លាំងមែនទែ ព្រោះតារាហ្វេសប៊ុករូបនេះមានលុយច្រើនណាស់ ហើយគ្រប់គ្នាគិតថាចោរប្រហែលជាផ្អែមមាត់ហើយដែលលួចបានទូដែករបស់ Love Riya តែចុងក្រោយមានអីបាក់ចង្កេះខ្ទិចព្រោះនៅក្នុងទូដែកនោះគ្មានលុយសូម្បីតែ១រៀល ។

ជាមួយគ្នានេះដែរស្របពេលរឿងចោរចូលលួចទូដែកគ្មានលុយរបស់ Love Riya កំពុងតែមានការផ្ទះកក្រើកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថា មានតារាហ្វេសប៊ុកម្នាក់ទៀតដែលគ្រប់គ្នាហៅថា មហាទើស នោះគឺ ម៉ៃ សុគន្ធ បានបង្ហោះសារនិងភ្ជាប់ជាមួយនិងរូបភាពផ្ទះរបស់អ្នកនាង Love Riya ដោយមានខ្លឹមសារយ៉ាងដូច្នេះថា ៖ « ផ្ទះនិងឡាន អត់សុីមេទ្រីគ្នាសោះវេស(ផ្ទះមិនសមឡាន ឡានមិនសមផ្ទះ) » ។

ក្រោយឃើញបែបនេះរួចធ្វើឲ្យអ្នកនាង  Love Riya បានចេញមុខធ្វើការបកស្រាយឆ្លើយតបទៅកាន់លោក ម៉ៃ សុគន្ធ យ៉ាងចាស់ដៃផងដែរ ៕ តោះដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ ៖