ហ្វេសប៊ុក ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការភ្ញាក់ផ្អើលមួយគឺដោយសារតែមានទារិកាម្នាក់ដែលត្រូបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្រោយមានគេយកទៅបោះបង់ចោលនៅទីនោះ ។

យ៉ាងណាមិញក្រោយដឹងដំណឹងមួយនេះរួចឃើញថា តារាចម្រៀងល្បីឈ្មោះ គឺអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានចុះទៅជួបទារិកានោះដោយផ្ទាល់ នៅផ្ទះឪពុកម្តាយចិញ្ជឹមរបស់ទារិកានោះ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងបានជូនជាថវិកាមួយចំនួនទៅដល់ពួកគាត់ដើម្បីជួយសម្រាលនៅក្នុងការចំណាយផ្សេងៗនៅក្នុងការមើលថែទារិកាម្នាក់នេះ ។

ជាមួយគ្នានេះដែរនេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ពូ ឈីវ បានធ្វើការបង្ហោះរូបភាពនិងភ្ជាប់មកជាមួយនិសារមួយឃ្លាដោយមានន័យយ៉ាងដូច្នេះផងដែរថា ៖ « សូមអរគុណដល់បងស្រី ឱក សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស សន្តោសប្រណី ជួយឧបត្ថម្ភដល់កូនធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន។ » ។

ក្រោយឃើញដូច្នេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ទៅកាន់អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី ដែលមានចិត្តសប្បុរធម៍ និងចែករំលែកទៅដល់អ្នកលំបាក ជាពិសេសគឺបានជួយទៅដល់ទារិកាកម្សត់ម្នាក់នេះ ក្នុងនាមនាងក៏ជាអ្នកម្តាយមួយរូបផងដែរ ៕
តោះដើម្បីកំុឲ្យខាតពេលយូរចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖




