ប្រពៃណាស់! លោកឧកញ៉ា ឌួង ឆាយ ព្រមទាំងភរិយា បានស្កាត់មកជួបក្មួយស្រីរងគ្រោះ ដើម្បីធ្វើរឿងមួយនេះ....
សីហា
-

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានដឹងរួចហើយថា ស្ដ្រីម្នាក់ ដែលយកកាំ បិ ត វះ មុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះ គ្នា នោះនៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២០ ត្រូវបានលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ ទា រុ ណ ក ម្ម និង អំ ពើ ឃោ រ ឃៅ រួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចា ត់កា របន្តតាមនីតិវិធី យោងតាមមាត្រា២១១នៃក្រមព្រ ហ្មទណ្ឌឃើញថាស្ត្រីរូបនេះត្រូវប្រឈមនឹងការជា ប់ពន្ធ នា តុលាការចោ ទប្រកា ន់ស្ដ្រីគារពី១០ឆ្នាំទៅ២០ឆ្នាំ ។

យ៉ាងណាមិញ សូមបញ្ជាក់ថាស្ត្រី រូបនេះឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិសែនជ័យបញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីចា ត់ការតាមច្បាប់ ចំណែកឯក្រុមគ្រួសារក្មេងស្រីរងគ្រោះឯណោះវិញ បានទាមទារនៅក្នុងពាក្យបណ្ដឹងទាមទារសំណងពីជនដៃដល់នូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារព្រមទាំងស្នើរសុំឲ្យចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឡើយ។

ទន្ទឹមនឹងរឿងនេះដែរ  លោកជំទាវ ម៉ាលីណា ភរិយាលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារពីស្ថានភាពក្មេងស្រីរងគ្រោះថា “ថ្ងៃនេះឆ្លៀតពេលពីការងារបានទិញតុក្កតា និងជូនថវិកាបន្តិចបន្តួចអោយក្មួយ សុជាតា និងសួរសុខទុក្ខអំពីស្ថានភាពជំងឺមុខរបួសរបស់ក្មួយ និងញាំតែទឹកដោះគោគុជអោយក្មួយស្រីបានចេញពីផ្ទះខ្លះដើម្បីអោយក្មួយមានភាពរឹងមាំ និងក្លាហានហ៊ានចេញមកក្រៅផ្ទះជួបគេឯង ពីព្រោះខ្ញុំបារម្ភអំពីសុខភាពផ្លូវចិត្ត និងសតិអារម្មណ៍របស់ក្មួយស្រី។ ពូមីងគ្មានអ្វីក្រៅពីអាណិត និងលើកទឹកចិត្តបួងសួងបន់ស្រន់អោយក្មួយស្រីបានជាសះស្បើយដូចដើម”៕