ជឿជាក់ថា មានបងប្អូនជាច្រើនប្រាកដជាបានជ្រាបរួចមកហើយ ចំពោះករណីស្រ្តីម្នាក់ ដឹកកូន២នាក់ ទៅលួចបេះស្លឹកសាវម៉ៅ ហើយត្រូវម្ចាស់ចំការ ចាប់បានថតបង្ហោះ។ បន្ទាប់ពីបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកភ្លាមនោះ ក៏មានមហាជនជាច្រើន ហួសចិត្ត ពេលបានទទួលដំណឹងមួយនេះ។
បើយោងតាមវិដេអូនោះ គឺម្ចាស់ចំការរូបនោះហាក់ខឹងសម្បារជាខ្លាំង ហើយក៏បានយកសោម៉ូតូទុក លុះត្រាតែស្រ្តីរូប នោះយកស្លឹកសាវម៉ៅ ទៅទុកកន្លែងដើមវិញ ទើបម្ចាស់ចំការ ប្រគល់សោរម៉ូតូជូនទៅស្រ្តីនោះវិញ ។
ក្រោយឃើញវិដេអូនោះហើយ ម្នាក់ៗហាក់អន់ចិត្តអន់ថ្លើមជាមួយម្ចាស់ចំការយ៉ាងខ្លាំង គ្រាន់តែស្លឹកសាម៉ាវសោះ ក៏កំណាញ់ដែរ។
ភ្លាមនោះម្ចាស់ចំការបានចេញមុខមកបកស្រាយ ថា "បងប្រុសមសោមនស្សរីករាយ ខ្លះក៏ជួយជេ រ អ្នកខ្លះក៏ជួយស្តីប ន្ទោ ស រឿងស្រ្តីម្នាក់ ដឹកកូនពីរនាក់ មកលួចកាច់មែកសាវម៉ៅ ហើយគាត់ចាប់បាននោះ។ បងប្រុសបានបន្តទៀតថា " មានបងប្អូនខ្លះបានថា គ្រាន់តែមែកសាវម៉ៅ អីក៏កំណាញ់ម្ល៉េះ មិចក៏មិនឲ្យគ្នាយកមែកសាវម៉ៅ នឹង យកទៅដាក់តាំងលក់ជាមួយនឹង សាវម៉ៅ ទៅ ហើយក៏មានអ្នកខ្លះទៀតក៏ថា មែកសាវម៉ៅ កាច់ហើយវាដុះលូតលាស់វិញតើស មិចក៏កំណាញ់ម្ល៉េះគ្រាន់តែពីរ បីសន្លឹកទៀត។
ជាមួយគ្នានោះផងដែរ បងប្រុសបានលើកហេតុផលថា ចំណុចទី១ គឺបងប្រុសចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ ជាពិសេសគឺអាជីវករ អ្នករកស៊ី លក់ផ្លែឈើនៅ ខេត្តកំពត នៅទឹកឈូនេះ ទី១. ការលក់ដូររកស៊ី សូមឲ្យមានភាពស្មោះត្រង់ ជាមួយនឹងប្រជាពលរដ្ឋបងប្អូនយើង ទាំងអស់គ្នា មានន័យថា ប្រសិនបើជាយើងលក់ ផ្លែឈើរបស់ខ្មែរយើង យើងប្រាប់ថារបស់ខ្មែរយើង កុំយករបស់ប្រទេសជិតខាង ហើយយកមែក ឬ មកកាច់មែក សាវម៉ៅ ខ្ញុំយកទៅបន្លំគេវាមិនល្អទេ ដោយសារអី បងប្អូនយើងមកពីខេត្តផ្សេងៗ គ្នាចង់សាករសជាតិ ផ្លែឈើនៅខេត្តកំពតយើង ថារសជាតិឆ្ងាញ មានទាំង ទុករ៉េន សាវម៉ៅ និងផ្លែឈើជាច្រើនទៀត សុទ្ធតែមានរសជាតិឆ្ងាញ់ ហើយមានបងប្អូនមកពីឆ្ងាញ់ចង់សាករសជាតិផ្លែឈើនៅកំពតយើងនេះ តែមានបងប្អូនខ្លះ ដើម្បីចង់ចំំណេញ ទៅទិញផ្លែឈើពីប្រទេសជិតខាង ហើយមកបន្លំគេថា ផ្លែឈើខ្មែរយើង អញ្ចឹងវាធ្វើឲ្យប៉ះពាល់ ដល់អ្នករកស៊ី ត្រឹមត្រូវ ចំការដែលគ្នាខំដាំ អញ្ចឹងទើបយើងចង់មានការការពារ"។
បងប្រុសបានបន្ថែមទៀតថា " នៅថ្ងៃនេះ បងប្រុសចេញវិដេអូឃ្លីបបកស្រាយនេះ បងប្រុសមិនមានចិត្តកំណាញ់ អីទេ តែបងប្រុសចង់បងប្អូនទាំងអស់គ្នាយល់ថា ពិសេសគឺអាជីវករហ្នឹងកុំរកស៊ីបោកប្រាស់ ទៅអ្នកទិញ ពិសេសចង់ឲ្យលក់តែផលិតផលខ្មែរយើង កុំយកផលិតផលប្រទេសជិតខាងមកលក់បន្លំបងប្អូនយើង ។ ដូចខែទុរ៉េនអញ្ចឹង ឲ្យតែដល់ខែទុរ៉េន មិនដឹងដឹកមកពីណាខ្លះទេ ហើយដាក់លក់នៅមុខចំការទេ ហើយប្រាប់គេថាទុរ៉េនខ្មែរ ដើម្បីលក់បានថ្លៃ "។
ដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា៖