ឯកឧត្តម គួច ចំរើន ៖ ឧបករណ៍ ស្ទាក់ប្រមូលសំរាម ដែលអណ្ដែតតាមអូរ កែឆ្នៃដោយមន្ត្រី នៃមន្ទីរធនធានទឹកខេត្ត សាមញ្ញ ចំណាយតិច តែអាចប្រមូលបាន...
ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រជាជនកម្ពុជាមួយចំនួនធំ ប្រាកដជាបានស្គាល់ហើយ លោកឯកឧត្តម គួច ចំរើន អភិបាលថ្មីនៃខេត្តព្រះសីហនុ ដោយលោកបានបំពេញនូវតួនាទីបម្រើដល់ប្រជាពលរដ្ឋបានយ៉ាងល្អអស់ពីដួងចិត្ត រហូតទទួលបានការគោរពពេញចិត្ត និងការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាជនកម្ពុជា។


នៅមុននេះបន្តិចឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះសារថា "ឧបករណ៍ ស្ទាក់ប្រមូលសំរាម ដែលអណ្ដែតតាមអូរ កែឆ្នៃដោយមន្ត្រី នៃមន្ទីរធនធានទឹកខេត្ត សាមញ្ញ ចំណាយតិច តែអាចប្រមូលបាន ។ តែសូមមេត្តាកុំបោះសំរាមចូលអូរ ស្ទះទឹក លិចក្រុង លិចក្រុង ខូចផ្លូវ ខូទ្រព្យសម្បត្តិ..."។


ទន្ទឹមនឹងនេះក៏មានបងប្អូនអបអរសាទរ ចំពោះការបំពេញតួនាទីរបស់លោក មកលើប្រជាពលរដ្ឋ ដោយលោកបាន ធ្វើឲ្យទីក្រុងមួយនេះវិលមករកសភាពដើមវិញ ហើយកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។