ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការភ្ញាក់ផ្អើលមួយគឺដោយសារតែមានទារិកាម្នាក់ដែលត្រូបានគេប្រទះឃើញនៅក្នុងគំនរសំរាម ក្រោយមានគេយកទៅបោះបង់ចោល ក្នុងធុងសំរាម និងមានគ្រួសារជិតបុណ្យបានរើស យកមកចិញ្ចឹម ដោយក្តីអាណិតអាសូរ ហេតុការណ៍នេះកើតឡើង ជាប់បង្គោលភ្លេីងមួយកន្លែង ជិតមជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
.jpg?1596883618)
យោងតាមគណនីហ្វេសប៊ុកបាន កក្កដា ប៉ុល បានបង្ហោះសារថា “ព្រឹកថ្ងៃសៅរ៍ ទី 08 ខែ សីហា ឆ្នាំ2020 នេះ ជំទាវប្អូន ប៉ុល មុន្នីរ័ត្ន នឹម ច័ន្ទតាណា បាននាំយកនូវគ្រឿងសម្ភារៈប្រើប្រាស់របស់ទារក និង ថវិការមួយចំនួន យកមកឧបត្ថម្ភដល់គ្រួសារជិតបុណ្យព្រមទាំងឆ្លៀត ក្នុងឱកាសនោះផងដែរ ជំទាវប្អូន ប៉ុល មុន្នីរ៍ត្ន នឹម ច័ន្ទតាណា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវវ័យ ដែលភ្លើតភ្លើនក្នុងការសប្បាយ សូមត្រិះរិះពិចារណា សូមកុំសប្បាយជ្រុលហួស ដូចករណីមួយនេះជាដើម ព្រោះនេះជារឿងបុណ្យបាប កម្មក្រាស់ណាស់ ហើយក្មេងក៍មិនបានដឹងអីនោះទេ”។

ក្នុងនោះដែរយោងតាមគណនីហ្វេសប៊ុក Moniroth Pol ដែលត្រូវបានគេស្គាល់ថា ជាហ្វេសប៊ុករបស់ លោកជំទាវ ប៉ុល មុន្នីរ៍ត្ន ឲ ក៏បានបង្ហោះខ្លឹមសារថា“ មីងឃើញគេផុសថាក្មួយស្រីត្រូវម្ដាយយកទៅចោលក្នុងគំនរសំរាម មីងអាណិតក្មួយណាស់ ឥលូវមីងបានមកជួបក្មួយស្រីហើយ អ្នកដែលយកក្មួយមកចិញ្ចឹមពួកគាត់ជាមនុស្សល្អ មីងជូនពរក្មួយមានសុខភាពល្អសំណាងល្អពេញមួយជីវិត”៕
.jpg?1596883631)
.jpg?1596883631)
.jpg?1596883631)
.jpg?1596883631)
.jpg?1596883632)
.jpg?1596883632)