មើលមាត់ កាកា ក៏ដឹងថា តារាសម្តែង Rose ត្រូវធ្ងន់ណាស់ ព្រោះ កាកា ថាជ្រេញ Rose ខ្លាំងណាស់ហើយ កាកា ថា Rose នេះល្អតែខាង....(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយនៅកាលពីពេលថ្មីៗនេះ ឃើញថាតារាសម្តែង Rose ហាក់បីទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេល​Rose បានពោលពាក្យទៅកាន់អ្នកមីងម្នាក់ថា « ស្គាល់ក្រដាស១០ ក្រដាស២០ អត់មីង » ។

ហើយ Rose បានបន្តឲ្យដឹងទៀតហើយ បងប្អូនខ្ញុំសុទ្ធតែ អ្នកមានទំាងអស់ ពូខ្ញុំសុទ្ធតែធ្វើការនៅក្រសួងមហាផ្ទៃ ផ្កាយ២ មីងខ្ញុំបង្កើត ប្តីរបស់ គាត់ធ្វើអគ្គនាយកប៉ុស្តិ៍លេខ៥ បងប្អូនខ្ញុំគឺពេញភ្នំពេញ ពូខ្ញុំផ្ទះនៅគៀនស្វាយ វីឡាប៉ុណ្ណាណី មីងខ្ញុំអីសុទ្ធតែមានផ្ទះវីឡា ខ្ញុំមិនដែលចង់ពឹងពាក់បងប្អូន និយាយទៅជីវិតខ្ញុំគឺឯករាជ្រ ម្ចាស់ការលើខ្លួនឯង…។

យ៉ាងណាមិញក្រោយឃើញ Rose បានពោលពាក្យសម្តីបែបនេះរួចបានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើលព្រោះតែមិនដែលបានដឹងពីមុនមកថា Rose មានបងប្អូនសុទ្ធតែអ្នកធំនិងអ្នកមាន មិនយូរប៉ុន្មានដំណឹងមួយនេះបានដឹងទៅដល់ តារាហ្វេសប៊ុកល្បីម្នាក់ដែលគ្រប់គ្នាស្គាល់ថា កាកា នោះដោយហាក់បីមិនសប្បាយចិត្តនិងពាក្យសម្តីរបស់ Rose ទើបកាកា ចេញវិដេអូនិយាយពាក្យធ្ងន់ៗមួយចំនួនទៅកាន់ Rose ផងដែរ ៕

តោះចង់ដឹងថា កាកា និយាយអ្វីខ្លះទៅកាន់ Rose សូមអញ្ជើញចូលទៅទស្សនាវិដេអូននៅខាងក្រោមនេះទាំងអស់គ្នា ៖