ស្ងាត់ៗ កែវ សុខផេង បង្ហោះសារ​មួយឃ្លាថា "បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ" ហ្វេនៗ អបអរសាទរព្រៀត
ស៊ីហៀង
-

ភ្នំពេញ៖​ ជឿជាក់ថា បងប្អូនជាច្រើនប្រាកដជាបានស្គាល់ កីឡាករដ៏ឆ្នើមមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងលើវិស័យបាល់ទាត់ ។ កីឡាបាល់ទាត់ លោក  កែវ សុខផេង ដែលមកពីខេត្តក្រចេះ កំពុងតែលេងឲ្យក្លឹប វិសាខា។ 

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កែវ សុខផេង កីឡាករដ៏ឆ្នើម បានបង្ហោះសារយ៉ាងមានអត្តន័យ ធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗ ពិតជាសប្បាយរីករាយ ជំនួស ព្រោះតែ Idol របស់ខ្លួន ភ្ជាប់ពាក្យជាមួយមនុស្សស្រីដ៏ស្រស់សោភា ម្នាក់។ នៅក្នុងគណនីហ្វេសប៊ុករបស់ លោក កែវ សុខផេង បានបង្ហោះសារថា " បែបនេះបានគេហៅថាច្បាស់លាស់ ភ្ជាប់ពាក្យ ការ XD"។ 

គ្រាន់តែបានឃើញលោក បង្ហោះសារភ្លាម ធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្តែងការត្រេកអរ និងពេញចិត្ត ចំពោះទំនាក់ទំនង មួយនេះ ដោយមានចាស់ទុំលោកដឹងលឺ។ 

កីឡាករវ័យក្មេងរូបនេះ បានទទួលជោគជ័យខ្លាំង លើវិស័យកីឡា ព្រោះថាមានបងប្អូនជាច្រើន គាំទ្រ និងស្រលាញ់លើរូបលោក និងសង្ឃឹមថា នៅថ្ងៃមុខ លោកនឹងទទួលបានជោគជ័យកាន់តែខ្លាំងជាងនេះទៀត។