ភ្នំពេញ៖ កាលពីសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍កំពុងបន្តធ្វើការតាមដានសុខភាពអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន១៣នាក់ជាមួយស្ត្រីទ័ពមួកខៀវ ដែលវិជ្ជមានកូវីដ១៩ នៅ ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកស្ត្រីរូបនេះ ទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀតហើយ។ នេះបើតាមការចុះផ្សាយរបស់ BTV។
បើតាមរបាយការណ៍របស់ចៅសង្កាត់សិត្បូ ផ្ញើទៅកាន់អភិបាលក្រុងតាខ្មៅ នៅថ្ងៃទី១០សីហានេះ បានឱ្យដឹងថា ករណីស្រ្តីទ័ពមួកខៀវម្នាក់ ដែលមានទីលំនៅនៅសង្កាត់សិត្បូ ក្រុងតាខ្មៅខេត្តកណ្តាល បានតេស្តឃើញកូវីដ ១៩ និងបានប៉ះពាល់មនុស្សមួយចំនួន។ ស្រ្តីនោះបានវិលត្រឡប់មកដល់ផ្ទះនៅថ្ងៃ ៣០ កក្កដា ឆ្នាំ ២០២០ ហើយពេលមកដល់ផ្ទះ ស្រ្តីរូបនេះបានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹករួមទាំងបានធ្វើបាយសម្លជូនចាស់ៗ និងចែកប្រាក់ដល់ក្មេង។ នេះបើតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់សិត្បូ។ ក្រោយប៉ុន្មានថ្ងៃ ស្រ្តីនោះមានអាការៈក្តៅខ្លួន ក៏ទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកជ័យជំនះ តែមិនរកឃើញឆ្លងកូវិដ ១៩ តែដោយសារអាការៈមិនធូរស្រាល ក៏ទៅតេស្តលើកទីពីរក៏រកឃើញមានផ្ទុកកូវីដ ១៩។
ចំនែកលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងបទសម្ភាសរវាងស្ថានីយ៍ទូរទស្សន៍បាយ័ន និងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល រយៈពេល ៣០នាទី អ្នកស្រី ឱ វណ្ណឌីន បកស្រាយថា ស្ត្រីខ្មែរជាទ័ពមួកខៀវមកពីប្រទេសម៉ាលី បានធ្វើតេស្តលើកទី៥ ទើបឃើញមានជំងឺកូវីដ-១៩។ អ្នកស្រីថា តាមពិតកន្លងមកស្រ្តីរូបនេះបានធ្វើចត្តាលីស័កនៅទីតាំងដែលមន្ត្រីពាក់ព័ន្ធបានរៀបចំឲ្យ ហើយក្រោយធ្វើតេស្តអវិជ្ជមានចំនួន ៣លើក ស្រ្តីខាងលើបានបន្តធ្វើចត្តាលីស័កនៅផ្ទះទៀត រហូតដល់ធ្វើតេស្តលើកទី៥ ទើបចេញវិជ្ជមាន។
បច្ចុប្បន្នប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងដោយអ្នកឆ្លងកូវិដ១៩បានប៉ះពាល់ជាមួយអ្នកជិតខាងជាច្រើននាក់៕
ទស្សនាវីដេអូខាងក្រោម៖
.jpeg?1597054683)
.jpg?1597054683)
.jpg?1597054684)
.jpg?1597054684)