ពិធីការិនីប្រចាំរស្មីហង្សមាស អ្នកនាង កែវ ចាន់និមល ដែលទទួលបានការចាប់អារម្មណ៍យ៉ាង ពីសំណាក់ហ្វេន និងអ្នកគាំទ្រ របស់អ្នកនាង ដោយសារតែវោហាស័ព្ទ និងភាពលេងសើចរបស់អ្នកនាង នៅលើឆាកតន្រ្តី ។ អ្នកនាង កែវ ចាន់និមល ពិតជារំភើបខ្លាំងមែនទែន បន្ទាប់ពីបានឃើញវត្តមានរបស់តារាៗ ទៅ surprise ដល់ហាងតែម្តង។






នាពេលថ្មីៗនេះ អ្នកនាង កែវ ចាន់និមល ទើបតែបើកហាងថ្មី ដែលមានឈ្មោះថា Peach Tea និង Coffee ដែលមានសុទ្ធតែផ្លែឈើស្រស់ជូនបងប្អូនពិសារ ឲ្យត្រជាក់ចិត្តតែម្តង។ ដោយឡែកកាលពីថ្ងៃម្សិលមិញ តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស កញ្ញារ៉ូលីន និងភ្ញៀវកិតិ្តយសជាច្រើនទៀត បានអញ្ជើញ ចូលរួម ដើម្បីជាការអបអរ ក្នុងការបើកហាងថ្មីរបស់អ្នកនាង កែវ ចាន់និមល។ ជាមួយគ្នានោះផងដែរ អ្នកនាង កែវ ចាន់និមល បានប្រាប់ថា នេះមិនមែនជាសាខាទីមួយនោះទេ តែអ្នកនាងមានសាខាជាច្រើន ដូចជា អរគុណបងប្អូនទាំងអស់គ្នាដែលពេញចិត្តជាមួយរសជាតិរបស់ Peach Tea 2004, Peach Tea សន្ធរមុខ, Peach Tea ទួលគោក, Peach Tea ផ្សារដើមថ្កូវ, Peach Tea ផ្សារស្ទឹងមានជ័យថ្មី"។





កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារថា "មក surprise បងស្រីដល់ហាងម៉ងទៅ យីគិតៗទៅខ្លាចប្អូននឹងបងបងរវល់ ចែខ្ញុំអើយអត់ហ៊ានតេមកទេ អូយមនុស្សរាប់អានគ្នា មិនចាំបាច់អញ្ជើញក៏ទៅដែរចាស ចឹងបានថាមិត្តភាព នឹងការរាប់អានស្មោះត្រង់គឺចឹង តែសំខាន់ផ្លែឈើស្រស់ពិតៗ ឆ្ងាញ់សាហាវ Congratulations my sister Chan Keo Nimol"។







យ៉ាងណាមិញក៏មានបងប្អូនជាច្រើនបានចូលរួម សម្តែងការត្រេកអរ ចំពោះការបោះជំហានទៅមុខរបស់អ្នកនាង កែវ ចាន់និមល ជាមួយនឹងស្វាមី ដែលធ្វើឲ្យកម្រិតជីវភាពកាន់តែប្រសើរឡើងជាងមុន។ ដូចនេះមានតែពាក្យជូនពរដល់អ្នកនាង ឲ្យរកស៊ីទទួលទាន់មានបាន រហូតទៅ៕















