ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បញ្ជាឲ្យស៊ើបរឿងមន្ត្រី​នគរបាល​នារីៗ ​ប្តឹង លោកឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ ជាបន្ទាប់...
-

លោក​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ធំ​ ត្រូវបានមន្រ្តីនគរបាលនារីៗ ដែលជាកូនចៅ ដាក់ពាក្យបណ្តឹង ទៅកាន់សម្តេចក្រឡោហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីនៃក្រសួងមហាផ្ទៃស្ដីពីបទ បៀ ត បៀន កេ រ្ដិ៍ ភេ ទយ៉ាងធ្ងន់ធ្ងរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារ នៅថ្ងៃនេះថា "ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ប្រាប់​ខ្ញុំតាម​ទូរស័ព្ទ​ព្រឹកនេះ​ថា​ ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​នគរបាល​នារីៗ​ ដែល​ប្ដឹង​ លោក​ឧត្ដមសេនីយ៍​ទោ​ អ៊ុក​ កុសល​ ស្នងការ​ខេត្ត​កំពង់​ធំ​នោះ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ បាន​បញ្ជាអោយ​មានការស៊េីបអង្កេតហេីយ​ ។ ពេលនេះ​ក្រុមស៊េីបអង្កេត​បានចុះទៅកាន់ខេត្តកំពង់ធំហេីយ​ ។

 ឯកឧត្ដម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ បានបន្ថែមថា​ បេី​រកឃេីញ​ដូចការចោទប្រកាន់​មែន​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សន្តិបណ្ឌិត​ នឹងចាត់​ការតាមច្បាប់​ដោយមិនលេីកលែងឡេីយ​ ៕