ព័ត៏មានបឋម៖ ករណីរលំដងសន្ទូច នៅកន្លែងសាងសង ក្រុងប៉ោយប៉ែត បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លា ប់និងរបួស...មានវិដេអូ
ព័ត៏មានបឋម៖ នៅមុននេះបន្តិច មានករណីរលំដងសន្ទូច មួយកន្លែង ស្តិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល នៅក្រុងប៉ោយប៉ែត ដែលជាហេតុធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះ នៅម៉ោងជាង ២រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
បើយោងតាមវិដេអីម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Lin NA បានឲ្យដឹងថា នៅក្នុងហេតុការណ៍មួយនេះ មានមនុស្សជាច្រើននាក់បានស្លា ប់បាត់បង់ជីវិត និងរបួ ស។
បើតាមសំដីរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានប្រាប់ថា នៅក្នុងករណីនេះ គឺបណ្តាលមកពីបាក់ដងសន្ទូច នៅកន្លែងសាងសងផ្ទាល់តែម្តង ។ ព័ត៏មានលំអិត និងផ្សាយជូនបងប្អូននៅពេលក្រោយ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។