នៅថ្ងៃនេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន០៤នាក់បន្ថែមទៀត ខណៈដែលមានអ្នកជាសះស្បើយចំនួន០៣នាក់
ស៊ីហៀង
-

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ​ បានរកឃើញអ្នកកើតជំងឺកូវីដ ១៩ ចំនួន០៤នាក់ បន្ថែមទៀត ខណៈដែលមានអ្នកជាសះស្បើយចំនួន០៣នាក់ ផងដែរ។

ករណីជាសះស្បើយ មានបុរសជនជាតិខ្មែរ ០៣ នាក់

-បុរសអាយុ ២៧ ឆ្នាំ មានអាស័យដ្ឋាននៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

-បុរសអាយុ២៧ មានអាស័យដ្ឋាននៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្គាល់ៈ បុរសទាំង០២នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើង ហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

-បុរសអាយុ ៣៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាក្រុមមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើងហោះហើរ មកកាន់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មី បុរសជនជាតិខ្មែរចំនួន០៤ នាក់

-បុរសអាយុ២៦ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

-បុរសអាយុ៣០ឆ្នាំ មានអាស័យដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប 

-បុរសអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាន នៅស្រុកសំពៅលូន ខេត្តបាត់ដំបង

សម្គាល់៖​ បុរសទាំង០៣នាក់ខាងលើ បានធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឹន និងបញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅ ប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី០៦ របស់ពួកគាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុស កូវីដ១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

-បុរសអាយុ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅក្នុងភូមិ អំបិល ឃុំប៊ឹស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០ ។ លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី០៥ របស់គាត់ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ត្បូងឃ្មុំ (ក្រុងសួង)។