រំភើបជំនួសលោកតា ! ស្រីអូន «សម្រស់ធម្មជាតិ» ទទួលចិញ្ចឹម លោកតាធាក់សុីក្លូម្នាក់ អស់មួយជីវិត ព្រោះហេតុផលមួយនេះ...មានវិដេអូ
-

ភ្នំពេញ៖ នៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០នេះ ថៅកែក្រុមហ៊ុន «សម្រស់ធម្មជាតិ» លោក​ស្រី នួន ស៊ុន្ទរី ហៅ​ស្រីអូន បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ជូនចំពោះលោកធាក់សុីក្លូ ព្រះជន្ម ៨៦ឆ្នាំ ដោយលោកស្រី បានធានា ចិញ្ចឹមលោកតាអស់មួយជីវិត។ ដំណឹងដ៏រីករាយនេះ បានធ្វើឲ្យមហាជន ពិតជាមានភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំង។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានបង្ហោះសារយ៉ាងខ្លីថា "បំពេញបំណងលោកតាសុីក្លូពិការព្រះជន្ម៨៦ឆ្នាំ ជូនថវិការនិងទទួលចិញ្ចឹមលោកតាមួយជីវិត ឈប់អោយលោកតាធាក់សុីក្លូទៀតហេីយព្រោះគាត់ពិការផង ពុកគេពុកយេីងល្មមដល់ពេលសំរាកខ្លះហេីយលោកតា លោកតាលំបាកយូរហេីយ"។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទៅមួយនោះទេ ដែលលោកស្រី នួន ស៊ុន្ទរី ហៅ​ស្រីអូន បានចុះទៅជួយដល់លោកតា ធាក់ស៊ីក្លូ ដែលកំពុងតែជួបនូវការលំបាក ។ លោកស្រី ក៏បានធ្វើរឿងសប្បុរសធម៏ជាច្រើន និងបានជួយដល់ក្មេងស្រីរងគ្រោះ ដោយការរំលោ ភបំពានផ្សេងៗថែមទៀតផង៕

មានវិដេអូ៖