សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន លោក ឧត្តមសេនីយ៍ទៅ អ៊ុក កុសល ស្នងការនៃស្នងដ្ឋាននគរបាលខេត្តកំពង់ធំ។

សម្តេចក្រឡាហោម ស ខេង បានសម្រេចឲ្យលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវមកបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។

ជាមួយគ្នានោះផងដែរ សម្តេចក្រឡាហោម ស ខេង បានសម្រេចប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរង ជាស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

សម្តេចក្រឡាហោម ស ខេង ក៏បានសម្រេចផ្ទេរ ភារកិច្ច លោកឧត្ដមសេនីយ៍ត្រី អ៉ឹម សុគឿន ពីស្នងការរង ទទួលផែក ការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឲ្យមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិក។
ការដកដំណែងស្នងការខេត្តកំពង់ធំបានកេីតមានឡេីងបន្ទាប់ពី មន្ត្រីនគរបាលនារីៗជាច្រើននាក់បានដាក់ពាក្យបណ្ដឹ ងមកសម្ដេចក្រឡាហោម ស ខេង ប្ដឹងលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ពីបទ បៀ ត បៀ ន កេ រ្តិ៍ ខ្មា ស់ ។


