ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាកាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ព្រះតេជគុណងួន ចាន់ដេវីត បានសម្រេចកោរសក់ បួសជាព្រះសង្គនៅ វត្តល្អាងកង្កែប ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។

យ៉ាងណាមិញបើគិតមកទល់និងពេលនេះគឺព្រះតេជគុណ ដេវីត បានបួសជាព្រះសង្ឃអស់រយៈពេលប្រមាណជិត១ខែមកហើយ ដោយសង្កេតឃើញថា ព្រះអង្គឧស្សាហ៍និមន្តបិណ្ឌបាត និងមានញាតិញោមយកចង្ហាន់ ព្រមទាំងទេយ្យទាន មកប្រគេនដល់វត្តជាញឹកញាប់ផងដែរ។

ជាមួយគ្នានេះដែរក្រោយឃើញកូនប្រុសមានចិត្តជ្រះថ្លានៅក្នុងផ្លូវព្រះពុទ្ធសាសនា និងមានការព្យាយាមអត់ធ្មត់នៅក្នុងចិត្តខ្លាំង ធ្វើឲ្យម្តាយរបស់ព្រះតេជគុណ ដេវីត បានសម្តែងអារម្មណ៍សោកសៅនិងបង្ហាញពីក្តីអារណិតទៅកាន់កូនប្រុសថា កូនប្រុស មាសម្ដាយស្រកសាច់ខ្លាំងណាស់ ។ បានសម្ដែងអារម្មណ៍ទៀតថា ខ្ញុំអួលដើមកក្រោយឃើញរូបភាពរបស់លោកកូន,កូនធ្លាប់ស្រណុក,តែបែជាអាចមកបំពេញធម៍វិន័យក្នុងព្រះពុទ្ធសាសនាបាន,ខ្ញុំជាម្តាយដែលមានសំណាងបំផុតក្នុងជីវិតនេះ » ៕
ដើម្បីចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖







